ជំរុំរដូវក្តៅវៀតណាម - រង្វង់ដៃ​តភ្ជាប់ជំនាន់យុវជនវៀតណាមនៅឯបរទេស

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ កក្កដា ពិធីបើកជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៣ ក្រោមប្រធានបទ “យុវជនវៀតណាមរួមដំណើរឆ្ពោះទៅអនាគត” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយមានការចូលរបស់ប្រតិភូយុវជន សិស្សានុសិស្សនៅក្រៅប្រទេសចំនួន ១២០ នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន២៦។ នេះជាលើកទី១៨ ហើយ ដែលជំរុំរដូវក្តៅវៀតណាមត្រូវបានរៀបចំឡើង។
ជំរុំរដូវក្តៅវៀតណាម - រង្វង់ដៃ​តភ្ជាប់ជំនាន់យុវជនវៀតណាមនៅឯបរទេស - ảnh 1ពិធីបើកជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៣ ក្រោមប្រធានបទ “យុវជនវៀតណាមរួមដំណើរឆ្ពោះទៅអនាគត”។ Quynh Duong/VOV5

ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានមានប្រសាសន៍ថា៖ “ជំរុំរដូវក្តៅបានក្លាយជារង្វង់ដៃតភ្ជាប់យុវជនវៀតណាមជាច្រើនជំនាន់នៅក្រៅប្រទេស ពីគ្រប់ទិសទីនៅលើពិភពលោក ហើយថែមទាំងភ្ជាប់ទំនាក់ទំនងជាមួយយុវជនជំនាន់ក្រោយក្នុងប្រទេសទៀតផង។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃផែនមហាសាមគ្គីជនជាតិទាំងមូល”។

ជំរុំរដូវក្តៅវៀតណាម - រង្វង់ដៃ​តភ្ជាប់ជំនាន់យុវជនវៀតណាមនៅឯបរទេស - ảnh 2អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស។ Quynh Duong/VOV5

ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ យុវជនវៀតណាមនៅឯបរទេសនឹងអាចចូលរួមសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន ដោយបានទស្សនារមណីយដ្ឋាននៅតាមខេត្ត-ក្រុងទូទាំងប្រទេស និងស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ អត្តសញ្ញាណវប្បធម៌តំបន់ជាដើម។ ជាពិសេស ប្អូន ៗនឹងមានឱកាសជួបប្រាស្រ័យជាមួយយុវជនក្នុងមូលដ្ឋាន ចូលរួមសកម្មភាពស្ម័គ្រចិត្តប្រកបដោយអត្ថន័យ ចែករំលែក និងជួយឧបត្ថម្ភដល់ជនជួបការលំបាកនិងមិនសូវមានសំណាង”។

ជំរុំរដូវក្តៅវៀតណាម - រង្វង់ដៃ​តភ្ជាប់ជំនាន់យុវជនវៀតណាមនៅឯបរទេស - ảnh 3សកម្មភាពដាំដើមឈើក្នុងក្របខ័ណ្នៃឌជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៣។ រូបថត៖ Lan Phuong/VOV5

តំណាងឲ្យយុវជនវៀតណាមនៅបរទេសចំនួន ១២០ នាក់ ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៣ ប្អូន Ha Duong Hai My ជនវៀតណាមនៅប្រទេសប៉ូឡូញ បានសម្តែងថា៖   ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានចូលរួមជំរុំរដូវក្តៅឆ្នាំនេះ។ ខ្ញុំបានចូលរួមជំរុំរដូវក្តៅជាមួយគោលបំណងចង់ធ្វើដំណើរទៅកន្លែងជាច្រើននៅលើទឹកដីរាងអក្សរ S ដើម្បីស្វែងយល់បន្ថែមអំពីវប្បធម៌ និងប្រជាជនវៀតណាម”៕

ប្រតិកម្មទៅវិញ