លោក Lam Nguyen Hai Long ប្រធានសមាគមព័ត៌មានវិទ្យាទីក្រុងហូជីមិញ (HCA) (រូបថត៖ vnanet.vn) |
ផ្នែកបច្ចេកវិទ្យាព័ត៌មាននឹងឆ្ពោះទៅរកការកសាង ប្រព័ន្ធអេកូចាប់អាជីពដោយចីរភាពនៅទីក្រុងហូជីមិញ ក៏ដូចជានៅតំបន់ភាគខាងត្បូង ព្រមទាំងពង្រីកទីផ្សារអន្តរជាតិផងដែរ។ នេះគឺជាខ្លឹមសារសំខាន់នៅក្នុងពិធីជួបជុំសហគមន៍ផ្នែក បច្ចេកវិទ្យាព័ត៌មាន និងផ្សព្វផ្សាយតំបន់ភាគខាងត្បូង ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយសមាគមព័ត៌មានវិទ្យាទីក្រុងហូជីមិញ (HCA) នាយង់ថ្ងៃទី ១៨ ខែមេសា។
តាមលោក Lam Nguyen Hai Long ប្រធានសមាគមព័ត៌មានវិទ្យាទីក្រុងហូជីមិញ (HCA) ថាដោយមានគោលដៅកសាងប្រព័ន្ធអេកូអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យានោះ សមាគមមានកម្មវិធី ១០ + ២០ ដែលក្នុងនោះ សហគ្រាសបច្ចេកវិទ្យាព័ត៌មានធំៗ ទាំង ១០ នឹងជួយឧបត្ថម្ភយ៉ាងហោចណាស់ ២០ សហគ្រាសចាប់អាជីពប្រកបដោយការច្នៃប្រឌិតនៅទីក្រុងហូជីមិញ សំដៅជួយសហគ្រាសចាប់អាជីពទាក់ទងផ្ទាល់ពត៌មាន អភិវឌ្ឍន៍ផលិតផល សេវាកម្ម និងពង្រីកទីផ្សារ។ ទន្ទឹមនឹងនេះ សមាគមព័ត៌មានវិទ្យាទីក្រុងហូជីមិញនឹងអនុវត្តន៍ការបង្កើតមជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មីប្រកបដោយការច្នៃប្រឌិត ដើម្បីនាំសហគ្រាសវៀតណាមមានវត្តមាននៅ ជ្រលង Silicon សហរដ្ឋអាមេរិក កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕