ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកាណាដាឡើងកំរិតថ្មី |
នារសៀលថ្ងៃទី៨សីហា នៅទីក្រុង Manila ប្រទេសហ្វីលីពីន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Feeland នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទិ៥០។ ភាគីទាំងពីរបានឯកភាពថានាពេលខាងមុខនេះជំរុញវិស័យសហប្រតិបត្តិការនានាកាន់តែស៊ីជំរៅ និងលើកកំពស់កិច្ចសហប្រតិបត្តិការឡើងកំរិតថ្មី។ រដ្ឋមន្ត្រីការបរទេសកាណាដាបានជូនដំនឹងអោយដឹងថា៖ នាយករដ្ឋមន្ត្រី លោក Justin Trudeau រងចាំដំណើរទស្សនកិច្ចនៅវៀតណាម នាពេលខាងមុខ ក្នុងឱកាសអញ្ជើញចូលរួមសប្ដាហ៍កំពូល APEC នៅទីក្រុង Da Nang នាខែវិច្ឆកាឆ្នាំ២០១៧។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើអោយកាណាដាបន្តជួយឧបត្ថម្ភវៀតណាមលើកកំពស់សមត្ថភាពទប់ទល់នឹងឧបសគ្គសន្តិសុខក្រៅប្រពៃណី ដែលក្នុងនោះមានបំរ៉ែបំរួលអាកាសធាតុ អភិវឌ្ឍន៍និរន្តរភាព៕