នាល្ងាចថ្ងៃទី២០ ខែមករា នៅក្នុងកិច្ចពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោកបណ្ឌិត Vijay Chauthaiwale ប្រធានគណៈកម្មាធិការអន្តរជាតិនៃគណៈបក្ស ប្រជាជនឥណ្ឌា (BJP) និងលោក Ravishandar Prasad សមាជិកសភាជាន់ខ្ពស់នៃ គណៈបក្ស BJP លោក Le Hoai Trung ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម បានអបអរសាទរចំពោះគណៈបក្ស BJP និងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តី Narendra Modi អំពីសមិទ្ធផលនានាក្នុងការដឹកនាំប្រទេស ជាតិ ជាពិសេសគឺការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ-១៩និងការស្ដារ អភិវឌ្ឍសេដ្ឋកិច្ច ឡើងវិញ។ រីឯខ្លួនវិញ បណ្ដាតំណាងនៃគណៈបក្ស BJP បានអបអរសាទរចំពោះ ជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ហើយសម្ដែង ក្ដីសប្បាយរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បក្សទាំងពីរ នាពេលកន្លងមក។ គណៈបក្ស BJP ឥណ្ឌា បានបញ្ជាក់នូវការគោរពនិងគោលបំណង ចង់ពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយបក្សកុម្មុយនិស្តវៀតណាម។ ភាគីទាំង ពីរបានចែករំលែកទស្សនៈអំពីបញ្ហាតំបន់និងអន្តរជាតិនានាដែលជាកង្វល់រួម ក៏ដូច ជាវិធានការ ទិសដៅដើម្បីជំរុញទំនាក់ទំនងរវាងបក្សទាំងពីរនាពេលខាងមុខ ចូលរួម ចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងវៀតណាមនិងឥណ្ឌា៕