ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីវៀតណាម-មីយ៉ាន់ម៉ា

Chia sẻ
(VOVWORLD) -នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ា លោក Ucho Xo Uyn នាថ្ងៃទី៧មិថុនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម  លោក  Pham Binh Minh បានអបអរសាទរសមិទ្ធផលអំពីសេដ្ឋកិច្ច សង្គមកិច្ចរបស់មីយ៉ាន់ម៉ា។
ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីវៀតណាម-មីយ៉ាន់ម៉ា - ảnh 1 ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីវៀតណាម-មីយ៉ាន់ម៉ា

នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ា លោក Ucho Xo Uyn នាថ្ងៃទី៧មិថុនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអបអរសាទរសមិទ្ធផលអំពីសេដ្ឋកិច្ច សង្គមកិច្ចរបស់មីយ៉ាន់ម៉ា។ លោកក៏បានបង្ហាញជំនឿជាក់ថា៖ មីយ៉ាន់ម៉ានឹងបន្តស្ថិរភាពនិងអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ។ ឧបនាយករដ្ឋមន្ត្រីបានស្នើអោយឯកអគ្គរដ្ឋទូតបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម  ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។ រីឯ ឯកអគ្គរដ្ឋទូត Ucho Xo Uyn បានអះអាងថា៖មីយ៉ាន់ម៉ាយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ច សហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម ហើយអះអាងថានឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកជំរុញថែមទៀតជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេស ទាំងពីរនិយាយរួម ក៏ដូចជារវាងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ