វៀតណាមនិងសាធារណរដ្ឋឆែកបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការពីថ្ងៃទី២ខែកុម្ភៈឆ្នាំ១៩៥០។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនោះ ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆែកលើកនេះរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងមិត្តភាព និងបង្កើតកម្លាំងចលករថ្មី ដើម្បីនាំកិច្ចសហប្រតិបត្តិការវៀតណាម-សាធារណរដ្ឋឆែកឡើងកម្ពស់ថ្មី ជាពិសេសគឺសក្តិសមទៅនឹងសក្កានុពលនិងប្រៀបខ្លាំងនៃភាគីនីមួយៗ។
ធ្វើការឆ្លើយសំភាសន៍ជាមួយសារព័ត៌មាន ចំពោះមុខនៃដំណើរទស្សនកិច្ចនេះ លោក Milos Kusy ប្រធានសមាគមមិត្តភាពឆែក-វៀតណាមបានឲ្យដឹងថា៖ សាធារណមតិ ឆែកមានការគាំទ្រយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc លើកនេះ។ យោងតាមលោក Milos Kusy ប្រហែលជា ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលបានលើកយកមកពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរ គឺជាការជំរុញយ៉ាងឆាប់ៗ ការផ្តល់ទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក ពោលគឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មតែម្តង៕