(VOVworld) - នាព្រឹកថ្ងៃទី២៩ កក្កដា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមបានសហការជាមួយអង្គការទាក់ទិនមួយចំនួនរៀបចំ
សន្និសីទវាយតំលៃចំពោះលទ្ធផលនៃកិច្ចសហការឃោសនាក្នុងឆមាសទីមួយឆ្នាំ
២០១៥ និងអនុវត្តគំរោងការណ៍ “ផ្លាស់ប្ដូរថ្មីការងារព័ត៌មាន ឃោសនារបស់រណ
សិរ្សមាតុភូមិវៀតណាម”។នៅទីនេះ បណ្ដាតំណាងបានថ្លែងថា ក្រោយរយៈពេល
មួយឆ្នាំអនុវត្តផែនការសហការការងារមក រណសិរ្សមាតុភូមិវៀតណាមនិងអង្គការ
មហាជននយោបាយសង្គមនានាបានឯកភាពជាដំបូងលើការឃោសនាគោលការ
ណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ផ្ដល់ព័ត៌មានទាន់ពេលវេលាអំពី
ព្រឹត្តិការណ៍នៅក្នុងប្រទេសនិងអន្តរជាតិ ឆ្លុះបញ្ចាំងនូវបំណងប្រាថ្នា របស់ប្រជា
ជនគ្រប់ស្រទាប់ រួមចំណែកសកម្មរក្សារឹងមាំស្ថិរភាពនយោបាយ ពង្រឹងផែនមហា
សាមគ្គីជាតិទាំងមូល។បណ្ដាតំណាងបានស្នើរថា នាពេលខាងមុខ រណសិរ្សមាតុ
ភូមិវៀតណាមនិងអង្គការមហាជននយោបាយសង្គមនានាបន្ត បង្កើនការងារ
ឃោសនាអំពីគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់ រដ្ឋ អនុវត្ត
ភារកិច្ចកសាងផែនមហាសាមគ្គីជាតិ កសាងនិងការពារមាតុប្រទេស និងឃោស
នាអំពីទិវាបុណ្យធំៗរបស់ប្រទេសជាតិទៀតផង៕