ជំរុញការអនុវត្តគម្រោងគមនាគមន៍ដ៏សំខាន់ៗ

Chia sẻ
(VOVWORLD) - ការអនុវត្តគម្រោងគមនាគមន៍ដ៏សំខាន់ៗគឺមានអត្ថន័យដ៏ធំធេងរួមចំណែកបញ្ចេញទុនវិនិយោគសាធារណៈ ជំរុញកំណើនសេដ្ឋកិច្ចក្នុងលក្ខណ្ឌបច្ចុប្បន្ន បើកលំហអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់នានាដែលមានគម្រោង និងទូទាំងប្រទេសតាមអ័ក្សខាងជើង - ខាងត្បូង និងខាងកើត - ខាងលិច។
ជំរុញការអនុវត្តគម្រោងគមនាគមន៍ដ៏សំខាន់ៗ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VOV)

នាថ្ងៃទី ២៩ មីនា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋទទួលបន្ទុកសំណង់ គម្រោងសំខាន់ៗថ្នាក់ជាតិនៃវិស័យគមនាគមន៍ (គណៈដឹកនាំ) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ១០ នៃគណៈដឹកនាំ។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអនុវត្តគម្រោងគមនាគមន៍ដ៏សំខាន់ៗគឺមានអត្ថន័យដ៏ធំធេងរួមចំណែកបញ្ចេញទុនវិនិយោគសាធារណៈ ជំរុញកំណើនសេដ្ឋកិច្ចក្នុងលក្ខណ្ឌបច្ចុប្បន្ន បើកលំហអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់នានាដែលមានគម្រោង និងទូទាំងប្រទេសតាមអ័ក្សខាងជើង - ខាងត្បូង និងខាងកើត - ខាងលិច។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទំហំការងារដែលបានអនុវត្តន៍នៅឆ្នាំនេះគឺធំធេងណាស់ ហើយមានតម្រូវការខ្ពស់ ក្រសួង ស្ថាប័ន និងវិនិយោគិនចាំបាច់ត្រូវសកម្មផ្ដោតសំខាន់លើការដោះស្រាយការលំបាក ការជំពាក់ជំពិន ព្រមទាំងត្រួតពិនិត្យយ៉ាងតឹងរឹងនូវវឌ្ឍនភាព គុណភាព ឆ្លើយតបនឹងផែនការដែលបានដាក់ចេញ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន តំបន់ និងអង្គភាពពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែង៖ លើកកម្ពស់ការទទួលខុសត្រូវក្នុងការអនុវត្តមុខងារសាធារណៈ ធានាល្បឿនសាងសង់ ទាន់ពេលវេលា  សំណង់ត្រូវមានគុណភាពល្អ បច្ចេកទេស សោភណ្ណភាព  និងបច្ចេកវិជ្ជាត្រូវល្អប្រសើរជាង ព្រមទាំងការពារបរិស្ថាន រក្សាស្ថិរភាពជីវភាពរស់នៅ ធានាសន្តិសុខសង្គមសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផងដែរ៕

ប្រតិកម្មទៅវិញ