ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងអាមេរិក

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៨ កក្កដា បញ្ជាការដ្ឋានកងនាវាចរទី៧, ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិក និងមន្ត្រីបញ្ជាការនៃកងនាវាចរ, ឆ្មាំឆ្នេរសមុទ្រអាមេរិក Waesche, នាវាកងទ័ពជើងទឹក USS Blue Rigde រួមជាមួយនាយទាហាន និងនាវិកជាង ១០០០ នាក់បានមកដល់កំពង់ផែអន្តរជាតិ Cam Ranh ខេត្ត Khanh Hoa។ 

ក្នុងពិធីទទួលនោះ លោក Le Huu Hoang អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់នាវាអាមេរិកពីរគ្រឿងមកកាន់កំពង់ផែអន្តរជាតិ Cam Ranh បានរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត Khanh Hoa, វៀតណាម និងអាមេរិក កាន់តែមានប្រសិទ្ធភាព។ ខេត្ត Khanh Hoa សង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តអនុវត្តគម្រោងគាំទ្រដល់ការសាងសង់សាលារៀន និងគ្លីនិកថ្មីមួយចំនួន សម្រាប់ ជួយសិស្សានុសិស្សនៅក្នុងឃុំក្រីក្រ និងទីតាំងជួបការលំបាករបស់ខេត្ត។ ជាមួយគ្នានោះ សម្របសម្រួលដើម្បីធ្វើជាម្ចាស់ផ្ទះកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកដំណាក់កាល ២០២៥ - ២០២៦៖

“យើងសង្ឃឹមថា ភាគីអាមេរិកនឹងបន្តគាំទ្រវិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ គាំទ្រការប្រាស្រ័យទាក់ទងទេសចរណ៍រវាងភាគីទាំងសងខាង ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយអនឡាញជាចម្បង ដើម្បីទាក់ទងផ្ទាល់ ទៅកាន់ភ្ញៀវទេសចរអាមេរិកយ៉ាងទូលំទូលាយ និងឆាប់រហ័ស។ ខេត្តស្នើសុំការគាំទ្រ និងការសម្របសម្រួលដើម្បីអញ្ជើញគណៈប្រតិភូ Fam Trip, Press Trip, Mediatrip ពីរដ្ឋនានារបស់សហរដ្ឋ អាមេរិក មកកាន់ខេត្ត Khanh Hoa ដើម្បីស្ទាបស្ទង់មើលផលិតផល និងសេវាកម្មទេសចរណ៍លេចធ្លោក្នុងខេត្ត”។

ក្នុងអំឡុងពេលស្នាក់នៅ Khanh Hoa (ថ្ងៃទី ៨-១២ ខែកក្កដា) ឧត្តមនាវីឯក Fred Kacher មេបញ្ជាការកងនាវាចរទី ៧, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម Marc Knapper និងមេបញ្ជាការនៃនាវាទាំងពីរបានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត Khanh Hoa ក៏ដូចជាចូលរួមសកម្មភាពមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ