ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣២ នារសៀលថ្ងៃទី២១ ខែធ្នូ នៅវិមាន រដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការ ជាមួយប្រធានស្ថាប័នតំណាង
វៀតណាមប្រចាំនៅបរទេស ដឹកនាំដោយរដ្ឋមន្ត្រីការ បរទេស លោក Bui Thanh Son។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ ជាមួយប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស។ (រូបថត៖ VNA) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា ការងារកិច្ចការបរទេសនាពេលកន្លងមកនេះ ទទួលបានលទ្ធផល និង សមិទ្ធិផលសំខាន់ៗជាច្រើន ក្លាយជាចំណុចដ៏លេចធ្លោក្នុងចំណោមលទ្ធផល និងសមិទ្ធិផលទូទៅរបស់ប្រទេសជាតិ។ ក្នុងនោះ សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាមិនត្រឹមតែប្រព្រឹត្តទៅយ៉ាងរស់ រវើកប៉ុណ្ណោះទេ ថែមទាំងត្រូវបានកែលម្អគុណភាព ដោយបង្កប់នូវលក្ខណៈកិច្ចការ បរទេសរបស់រដ្ឋផង និងរបស់ប្រជាជនទៀតផង។ លោកប្រធានរដ្ឋសភាសង្ឃឹមថា កម្មាភិបាលកិច្ចការបរទេសនឹងបន្តថែរក្សា និងពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
“ការត្រិះរិះថ្មីនោះ គឺជាវិធីអភិក្រមសកល ពហុភាគី និងអន្តរផ្នែក ដោយឈរលើ ការរក្សាយ៉ាងរឹងមាំនូវឯករាជ្យ ភាពម្ចាស់ការ អធិបតេយ្យភាព និងបូរណភាពដែនដី។ ចាំបាច់ត្រូវបន្តលើកកម្ពស់រចនាបទកិច្ចការបរទេសដែលពោរពេញទៅដោយអត្តសញ្ញាណនៃ “ដើមឬស្សីវៀតណាម” ដោយមាន “ឫសខ្ជាប់ខ្ជួន ដើមរឹងមាំ មែកបត់បែន” តាម ការដឹកនាំរបស់អគ្គលេខាបក្ស Nguyen Phu Trong។ នោះគឺ៖ ខ្ជាប់ខ្ជួនក្នុងគោលជំហរ គោលការណ៍ និងគោលដៅយុទ្ធសាស្ត្រ ប៉ុន្តែមានភាពបត់បែន ច្នៃប្រឌិត និងទន់ភ្លន់ ក្នុងយុទ្ធសាស្ត្រ និងវិធីសាស្រ្តអនុវត្ត។ រក្សាតុល្យភាពនិងភាពសុខដុមរមនាជានិច្ចក្នុង ទំនាក់ទំនងជាមួយដៃគូ ជាពិសេសមហាអំណាច; ធានាផលប្រយោជន៍ជាតិស្របតាម គោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ សមភាព កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមក”៕