ជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរឌីជីថលផ្នែកសុខាភិបាលរវាងវៀតណាម និង​អូស្ត្រាលី

Chia sẻ
(VOVWORLD) - វាគ្មិនបានចែករំលែកបទពិសោធន៍ស្ដីពីការអភិវឌ្ឍ និងអនុវត្តន៍កម្មវិធីសុខាភិបាលឌីជីថល ការគ្រប់គ្រងទិន្នន័យសុខាភិបាលធានាលក្ខណៈពេញលេញ ធានាសុវត្ថិភាពទិន្នន័យសុខាភិបាល ប្រើប្រាស់អ៊ីនធឺណិតក្នុងការពិនិត្យ និងព្យាបាលជំងឺពីចម្ងាយជាដើម។
ជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរឌីជីថលផ្នែកសុខាភិបាលរវាងវៀតណាម និង​អូស្ត្រាលី - ảnh 1អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Tran Van Thuan ថ្លែងក្នុងសន្និសីទ។ រូបថត៖ VGP

កិច្ចប្រជុំអន្តរជាតិផ្នែកសុខាភិបាលធីជីថលឆ្នាំ ២០២៣ បានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង និងអូស្ត្រាលីក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងសន្តិសុខសុខាភិបាល។

ក្នុងកិច្ចប្រជុំនេះ វាគ្មិនបានចែករំលែកបទពិសោធន៍ស្ដីពីការអភិវឌ្ឍ និងអនុវត្តន៍កម្មវិធីសុខាភិបាលឌីជីថល ការគ្រប់គ្រងទិន្នន័យសុខាភិបាលធានាលក្ខណៈពេញលេញ ធានាសុវត្ថិភាពទិន្នន័យសុខាភិបាល ប្រើប្រាស់អ៊ីនធឺណិតក្នុងការពិនិត្យ និងព្យាបាលជំងឺពីចម្ងាយជាដើម។ នេះក៏ជាឱកាសសម្រាប់អង្គភាពនានាឧទ្ទេសនាមផលិតផលបច្ចេកវិទ្យា ៤.០ ប្រព័ន្ធវិភាគទិន្នន័យ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ជួយប្រព័ន្ធសុខាភិបាលក្នុងការឧបត្ថម្ភដល់ការងារថែទាំសុខភាព ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - អូស្ត្រាលីក្នុងការផ្លាស់ប្តូរប្រព័ន្ធសុខាភិបាលជាមួយទម្រង់ថែទាំសុខភាពដោយយកប្រជាជនជាស្នូលតាមរយៈដំណោះស្រាយសុខាភិបាលបច្ចេកវិទ្យាឌីជីថលផងដែរ៕

ប្រតិកម្មទៅវិញ