ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិ​អេហ្ស៊ីប

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៦ ឧសភា នៅទីក្រុងគែរ (អេហ្ស៊ីប) គណៈប្រតិភូវិទ្យុសម្លេងវៀតណាមដឹកនាំដោយអគ្គនាយករង លោក Vu Hai Quang បានជួបសន្ទនាជាមួយប្រធានវិទ្យុជាតិអេហ្ស៊ីប លោក Mohamed Naurwa សំដៅពិនិត្យមើលកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថានីយ៍វិទ្យុជាតិទាំងពីរ។
ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិ​អេហ្ស៊ីប - ảnh 1អគ្គនាយករង លោក Vu Hai Quang និងប្រធានវិទ្យុជាតិអេហ្ស៊ីប លោក Mohamed Naurwa បានប្តេជ្ញាសហប្រតិបត្តិការយ៉ាងសកម្ម និងមានប្រសិទ្ធភាពថែមទៀត។ រូបថត៖ ngoc thach

ក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងទៅ និងពិនិត្យលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ អគ្គនាយករង លោក Vu Hai Quang និងប្រធានវិទ្យុជាតិអេហ្ស៊ីប លោក Mohamed Naurwa បានឲ្យដឹងថា នាពេលខាងមុខ ដើម្បីឲ្យកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្លាយជាខ្លឹមសារសំខាន់និងមានប្រសិទ្ធភាពនោះ ភាគីទាំងពីរត្រូវពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូនិងផ្លាស់ប្តូរអ្នកសារព័ត៌មាន; ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន ផ្លាស់ប្តូរកម្មវិធីវប្បធម៌និងតន្ត្រី ពង្រឹងការតភ្ជាប់នៃកម្មវិធីវិទ្យុផ្សាយផ្ទាល់ ជាពិសេសនៅឆ្នាំ២០២៣នេះ នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦០នៃការបង្កើតទំនាក់ទំនងការទូត (១៩៦៣ - ២០២៣)។ ភាគីអេហ្ស៊ីបស្នើឱ្យវិទ្យុសម្លេងវៀតណាមសហការ និងកសាងកម្មវិធីបង្រៀនភាសាវៀតណាមសម្រាប់ជនអេហ្ស៊ីបនិយាយដោយឡែក និងជនអារ៉ាប់និយាយរួម ពីព្រោះប្រជាជនកាន់តែច្រើនបានដឹង និងស្រឡាញ់វៀតណាម ហើយមានបំណងចង់ស្វែងយល់អំពីប្រទេស វប្បធម៌ និងប្រជាជនវៀតណាម៕

 

ប្រតិកម្មទៅវិញ