ជួយឧបត្ថម្ភប្រជាអាណិកជនវៀតណាម និងប្រជាជនក្រីក្រកម្ពុជា ដែលរងផលប៉ះពាល់ដោយទឹកជំនន់

Chia sẻ
(VOVWORLD) -ក្រុមការងារបានប្រគល់អំណោយជួនក្រុមគ្រួរសារចំនួន ១៤៥ គ្រួដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត នៃទឹកជំនន់នាពេលកន្លងទៅផងដែរ។
 
ជួយឧបត្ថម្ភប្រជាអាណិកជនវៀតណាម និងប្រជាជនក្រីក្រកម្ពុជា ដែលរងផលប៉ះពាល់ដោយទឹកជំនន់ - ảnh 1ក្រុមការងារនៃស្ថាប័នតំណាងការទូត និងសហគ្រាសវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយជួយឧបត្ថម្ភជូនក្រុមគ្រួសារអាណិកជនវៀតណាម (internet)

នាថ្ងៃទី ១ សីហា ក្រុមការងារនៃស្ថាប័នតំណាងការទូត និងសហគ្រាសវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយជួយឧបត្ថម្ភជូនក្រុមគ្រួសារអាណិកជនវៀតណាម និងប្រជាជនក្រីក្រនៅមាត់ទន្លេមេគង្គ ចំណុះភូមិ ពាណិជ្ជកម្ម សង្កត់ រកាធំ ទីក្រុង ច្បារមន ខេត្តកំពង់ស្ពឺ ដែលជាទីកន្លែងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ដោយទឹកជំនន់នៅកម្ពុជានាពេលកន្លងទៅ។ អញ្ជើញច្លែងមតិជាមួយប្រជាអាណិកជនវៀតណាម និងប្រជាជនក្រីក្រីកម្ពុជានៅទីនេះ លោក Vu Quang Minh បានឲ្យដឹងថា បក្ស រដ្ឋ បណ្ដាស្ថាប័នតំណាងការទូត សហគ្រាស និងសប្បុរសជនវៀតណាមប្រចាំនៅកម្ពុជាបានយកចិត្តទុកដាក់ក្នុងការចែករំលែកការលំបាករបស់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលកន្លងទៅ។ លោកឯកអគ្គរដ្ឋទូតមានក្ដីសង្ឃឹមថាការជួយឧបត្ថម្ភទាំងនេះនឹងជួយឲ្យប្រជាជនជំនះពុះពារលើផលវិបាក និងស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ។

ក្រុមការងារបានប្រគល់អំណោយជួនក្រុមគ្រួរសារចំនួន ១៤៥ គ្រួដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត នៃទឹកជំនន់នាពេលកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ