ជួយឧបត្ថម្ភទឹកប្រាក់ជាង ២ ពាន់លានដុងជូនកុមារដែលមានស្ថានភាពលំបាកពិសេស

Chia sẻ
(VOVWORLD) - មូលនិធិគាំពារកុមារវៀតណាមទទួលបានទឹកប្រាក់ជួយឧបត្ថម្ភកុមារដែលមានស្ថានភាពរស់នៅលំបាកពិសេសជាង ២ ពាន់លានដុងរបស់បុគ្គលនិងអង្គការនានា។
ជួយឧបត្ថម្ភទឹកប្រាក់ជាង ២ ពាន់លានដុងជូនកុមារដែលមានស្ថានភាពលំបាកពិសេស - ảnh 1រាត្រីតន្ត្រីបុរាណ “ Dream Concert” (រូបថត៖ VNA)

នាយប់ថ្ងៃទី ៦ កក្កដា នៅរោងមហោស្រពធំ (ទីក្រុងហាណូយ) មូលនិធិគាំពារកុមារវៀតណាមបានរួមសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យមរៀបចំរាត្រីតន្ត្រីបុរាណ “ Dream Concert” ដោយមានបំណងរៃអង្គាសថវិកាជួយឧបត្ថម្ភកុមារ ដែលមានស្ថានភាពរស់នៅលំបាកពិសេស។ ក្នុងកម្មវិធីនេះ មូលនិធិគាំពារកុមារវៀតណាមទទួលបានទឹកប្រាក់ជួយឧបត្ថម្ភកុមារដែលមានស្ថានភាពរស់នៅលំបាកពិសេសជាង ២ ពាន់លានដុងរបស់បុគ្គលនិងអង្គការនានា។

ក្នុងឱកាសនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ប្រធានក្រុមប្រឹក្សាគាំពារមូលនិធិកុមារវៀតណាម និងរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានប្រគល់អំណោយ និងអាហារូបករណ៍ដល់កុមារចំនួន ២០នាក់ ដែលមានស្ថានភាពរស់នៅលំបាកពិសេសនៅស្រុក Thach That។

សូមបញ្ជាក់ដែរថា រាត្រីតន្ត្រីបុរាណ “ Dream Concert”គឺជាកម្មវិធីតន្ត្រីបុរាណដែលមានលក្ខណៈសិល្បៈខ្ពស់ និងលក្ខណៈមនុស្សធម៌ជ្រាលជ្រៅ ដោយមានការចូរលួមពីសិល្បៈករ សិល្បការិនីល្បីឈ្មោះលើវិស័យតន្ត្រីផងដែរ៕

ប្រតិកម្មទៅវិញ