ផលិតសម្លៀកបំពាក់នាំចេញនៅក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងពាណិជ្ជកម្ម TNG Thai Nguyen (រូបថត៖ TTXVN) |
លោក Le Hoang Tai អនុប្រធាននាយកដ្ឋានជម្រុញពាណិជ្ជកម្មវៀតណាម បានមានប្រសាសន៍ថា ប្រទេសហូឡង់បានក្លាយជាដៃគូពាណិជ្ជកម្មជួរមុខគេរបស់ វៀតណាមនៅសហភាពអឺរ៉ុប (EU) ដោយមានទំហំពាណិជ្ជកម្មកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទាក់ទងនឹងការវិនិយោគប្រទេសហូឡង់ តែងតែជាវិនិយោគិនធំបំផុតរបស់សហភាពអឺរ៉ុបនៅវៀតណាម។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ដំណាក់កាលសហការប្រតិបត្តិការដោយសមភាពនិងផ្តល់ផលប្រយោជន៍ដូចគ្នាទៅវិញទៅមកផងដែរ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងធុរកិច្ចនៃប្រទេសទាំងពីរ លោក Le Hoang Tai បានប្តេជ្ញាថា នាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាមតែងតែត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលនិងបង្កលក្ខណៈអំណោយ ផលសម្រាប់ក្រុមហ៊ុនវៀតណាមនិងហូឡង់ក្នុងការធ្វើអាជីវកម្មរួមគ្នាផងដែរ។ ទន្ទឹមនឹងនេះដែរ លោកក៏បានសម្តែងក្តីសង្ឃឹមថា នាពេលអនាគតនឹងមានសកម្មភាពសហប្រតិបត្តិការជាច្រើនបន្ថែមទៀតរវាងនាយកដ្ឋាន វៀតណាមនិងសមាគម FGSH ដូចជាការធ្វើជាសហប្រធានក្នុងការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម B2B រួមទាំងព្រឹត្តិការណ៍សម្រាប់ប្រតិភូពាណិជ្ជកម្មនិងវិនិយោគនៃភាគីទាំងពីរផងដែរ ៕