ជ័យជំនះ DIEN BIEN PHU - មោទនភាពរបស់ជនជាតិវៀតណាម

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី ៧ ឧសភា ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu ត្រូវបានប្រារព្វឡើងនៅទីក្រុង Dien Bien Phu ដ៏មហោលារឹក។ បរិយាកាសសប្បាយរីករាយ និងមោទនភាពបានគ្របដណ្ដាប់ទៅលើ​គ្រប់ច្រក់ផ្លូវ ភូមិឃុំ។
ជ័យជំនះ DIEN BIEN PHU - មោទនភាពរបស់ជនជាតិវៀតណាម - ảnh 1
ជ័យជំនះ DIEN BIEN PHU - មោទនភាពរបស់ជនជាតិវៀតណាម(TTXVN)

          (VOV)_នាព្រឹកថ្ងៃទី ៧ ឧសភា ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវា
ជ័យជំនះ Dien Bien Phu ត្រូវបានប្រារព្វឡើងនៅទីក្រុង Dien Bien Phu ដ៏មហោលារឹក។ បរិយាកាសសប្បាយរីករាយ និងមោទនភាពបានគ្របដណ្ដាប់ទៅលើ​គ្រប់ច្រក់ផ្លូវ
 ភូមិឃុំ។ ប្រជាជននៃបណ្ដាជនជាតិ​ក្នុងខេត្តបានដើរពេញវិថីចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu ​។ អតីតយុទ្ធជន Dien Bien
Vu Quang Bao នៅសង្កាត់ Tan Thanh ទីក្រុង Dien Bien ​បានអោយដឹងថា៖

          “ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu ​គឺអស្ចារ្យ
ណាស់។ ​ខ្ញុំមោទនភាពជាច្រើន ដោយ​បានជាយុទ្ធជន Dien Bien Phu មុននេះ រំលឹក ឡើងវិញបណ្ដាជ័យជំនះឆ្នាំមុនៗ ។ ខ្ញុំរំភើបចិត្តយ៉ាង​ខ្លាំងណាស់។”

          រីឯលោកស្រី Hoang Thi Nga នៅស្រុក Dien Bien ខេត្ត Dien Bien សប្បាយរីក រាយអោយដឹងថា៖

          “ ខ្ញុំរស់នៅនៅទីនេះបាន៥០ឆ្នាំហើយ។ ខ្ញុំឃើញខេត្ត Dien Bien ផ្លាស់ប្តូរថ្មីពី
មួយ ថ្ងៃទៅមួយថ្ងៃ។ ខ្ញុំបានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍​ជ័យជំនះDien Bien Phu ៦លើកហើយ ប៉ុន្តែលើកនេះខ្ញុំចាប់អារម្មណ៍​យ៉ាងខ្លាំងណាស់។ ដោយមានបក្ស រដ្ឋ
យក ចិត្តទុកដាក់ នាបច្ចុប្បន្ន ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះត្រូវបានលើក ស្ទួយជាច្រើនណាស់។”

          នាយប់ថ្ងៃទី ៦ ឧសភា នៅទីក្រុង Odessa ស្ថានទូតវៀតណាមប្រចាំ​នៅ​អ៊ុយ
ក្រែន  បានរួមសហការជាមយយសមាគមជនវៀតណាមនៅខេត្ត  Odessa ​ រៀបចំពិ
ធី រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu ។ ថ្លែងមតិនៅទី
នេះ  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​អ៊ុយក្រែន​និង Moldova លោក Nguyen Minh
 Tri បានអះអាងថា៖

          “ បណ្ដាមេរៀនក្នុងជ័យជំនះ Dien Bien Phu ដ៏មហិមានោះ បាននិង​កំពុង​ជា​បទពិសោធន៍សំរាប់ជនគ្រប់រូបបំរើការងារនៅក្នុងសហគមន៍​អ៊ុយក្រែន​និយាយ​រួម 
និង Odessa  និយាយដោយឡែក ដើម្បិដោះ​ស្រាយ​រាល់​ការលំបាក​សាកល្បង  ដើម្បីកសាងសហគមន៍ជនវៀតណាម​នៅទី​នេះ​រឹងមាំជាង។”

ក៏ក្នុងឱកាសនេះដែរ មធ្យោបាយផ្សព្វផ្សាយមហាជនជាច្រើនលើទូទាំងពិភព
លោក បានចុះផ្សាយព័ត៍មាន និងរូបថតជាច្រើន ស្ងើចសរសើរការប្រយុទ្ធវីរភាពនេះ
របស់វៀតណាមដែរ៕

ប្រតិកម្មទៅវិញ