បច្ចុប្បន្នមិនទាន់ច្បាស់ថា បទឈប់បាញ់ពីភាគីអ៊ីស្រាអែលនឹងមានសុពលភាពអំឡុងពេលណានៅឡើយ ប៉ុន្តែបើយោងតាមប៉ុស្តិ៍ទូរទស្សនន៍លេខ ១២ អាចថា ពេលវេលាបទឈប់បាញ់ចាប់ផ្តើមមានសុពលភាពពីម៉ោង ២ ព្រឹកព្រលឹកថ្ងៃទី ២១ ឧសភា។
ព័ត៌មានដែលបានលើកឡើងខាងលើ ត្រូវបាននាំចេញបន្ទាប់ពេលដែលគណៈរដ្ឋមន្រ្តីសន្តិសុខមួយដែលត្រូវបានកោះកិច្ចប្រជុំ ដឹកនាំដោយនាយករដ្ឋមន្រ្តី Benjamin Netanyahu ក្នុងបរិបទមានជម្លោះប្រដាប់អាវុធរវាងកងទ័ពអ៊ីស្រាអែលនិងចលនាហាម៉ាសប៉ាឡេស្ទីន ដែល អូសបន្លាយអស់រយៈពេល ១១ ថ្ងៃ និងមានសញ្ញាវិជ្ជមានជាច្រើន ដែលភាគីទាំងសងខាងនឹងឈប់បាញ់ដាក់គ្នា។
មុននេះនាថ្ងៃដដែល សេតវិមានក៏បានបង្ហាញសុទិដ្ឋិនិយមអំពីលទ្ធភាពនឹងមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងកងកម្លាំងហាម៉ាស បន្ទាប់ពីមានជម្លោះកើនឡើងជាងមួយសប្តាហ៍នៅតំបន់ហ្គាហ្សាស្ទ្រីប៕