មនុស្សម្នាដើរឆ្លងកាត់អាគារដែលរងផលប៉ះពាល់ពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា (រូបថត៖ THX/TTXVN) |
យោងតាមប្រធានាធិបតីអេហ្ស៊ីប ជម្លោះនៅតំបន់ហ្គាហ្សា រហូតមកដល់ពេលនេះ បានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ៦០០០នាក់ ដែលពាក់កណ្តាលជាកុមារ។ មេដឹកនាំអេហ្ស៊ីបបាននិយាយថា រាល់កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នគួរតែ ផ្តោតលើការទប់ស្កាត់ការកើនឡើងនៃជម្លោះនៅតំបន់ហ្គាហ្សា ហើយបានបញ្ជាក់ជាថ្មីថា អេហ្ស៊ីបបដិសេធមិនអនុញ្ញាតឱ្យប៉ាឡេស្ទីនផ្លាស់ប្តូរទីលំនៅពីហ្គាហ្សាទៅអេហ្ស៊ីបឡើយ។ ប្រធានាធិបតី El-Sisi បានលើកឡើងថា លោកនិងប្រធានាធិបតីបារាំង Macron ទាំងពីររូប យល់ស្របថា ដំណោះស្រាយរដ្ឋទាំងពីរត្រូវតែសម្រេច។
សម្រាប់ខ្លួនវិញ ប្រធានាធិបតីបារាំង Emmanuel Macron បានប្រកាសថា កប៉ាល់កងទ័ពជើងទឹកបារាំង នឹងត្រូវបានបញ្ជូនទៅជួយដល់មន្ទីរពេទ្យនៅហ្គាហ្សា ហើយយន្តហោះមកដល់អេហ្ស៊ីបនៅថ្ងៃទី ២៤ ខែតុលា ដើម្បីដឹកសម្ភារៈពេទ្យជាមូលដ្ឋានសម្រាប់តំបន់ហ្គាហ្សា។ លោក Macron បានឲ្យដឹងថា ចក្ខុវិស័យរបស់បារាំងគឺផ្តោតលើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការការពារជនស៊ីវិល ដោយបញ្ជាក់ថា ជំនួយមនុស្សធម៌ចាំបាច់ត្រូវតែនាំយកចូលទៅក្នុងហ្គាហ្សា ហើយការផ្គត់ផ្គង់ប្រេងឥន្ធនៈត្រូវតែបញ្ជូនទៅមន្ទីរពេទ្យដោយមិនជួបប្រទះនឹងឧបស័គ្គណាទាំងអស់៕