ជម្លោះហាម៉ាស​-អ៊ីស្រាអែល​៖ អ៊ីស្រាអែល​នឹង​បង្កើន​សម្ពាធ​លើ​ក្រុម​ហាម៉ាស់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២១ ខែមេសា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា លោកនឹងបង្កើនសម្ពាធលើចលនាអ៊ីស្លាមហាម៉ាស។ អ៊ីស្រាអែលនឹងបង្កើនសកម្មភាពយោធាប្រឆាំងនឹងកងកម្លាំងនេះ។ 
ជម្លោះហាម៉ាស​-អ៊ីស្រាអែល​៖ អ៊ីស្រាអែល​នឹង​បង្កើន​សម្ពាធ​លើ​ក្រុម​ហាម៉ាស់ - ảnh 1ទាហានអ៊ីស្រាអែលធ្វើប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

នៅក្នុងសេចក្តីប្រកាសតាមវីដេអូ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានគំរាមថា នឹងធ្វើសកម្មភាព "នៅប៉ុន្មានថ្ងៃខាងមុខ" ដោយមិនបានបញ្ជាក់ពេលវេលា ឬទីតាំងនោះទេ។ អ៊ីស្រាអែលនឹងវាយប្រហារលើកងកម្លាំងហាម៉ាសកាន់តែខ្លាំងឡើង ហើយប្រការនេះនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។

បច្ចុប្បន្ននេះ ចលនាអ៊ីស្លាមហាម៉ាសមិនទាន់ធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសរបស់មេដឹកនាំអ៊ីស្រាអែលនោះទេ៕


ប្រតិកម្មទៅវិញ