ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ីស្រាអែល លោក Anatoly Viktorov។ (រូបថត៖ timesofisrael.com) |
កាលពីថ្ងៃទី ១០ វិច្ឆិកា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ីស្រាអែល លោក Anatoly Viktorov បាននិយាយថា រុស្ស៊ីកំពុងស្នើឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីជម្លោះរវាង ប៉ាឡេស្ទីននិងអ៊ីស្រាអែល ដោយមានការចូលរួមពីបណ្តាប្រទេសមជ្ឈិមបូព៌ា។
មុននោះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា រុស្ស៊ីបានអំពាវនាវឱ្យបញ្ឈប់ការទម្លាក់គ្រាប់ បែកលើតំបន់ហ្គាហ្សា ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តកិច្ចចរចារវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីបញ្ចៀសហានិភ័យនៃជម្លោះរីករាលដាល។ រុស្ស៊ីមានទំនាក់ទំនងជាមួយគ្រប់ភាគីដែលមានឥទ្ធិពលនៅមជ្ឈិមបូព៌ា ដែលពាក់ព័ន្ធនឹងជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា។ រុស្ស៊ីបានអំពាវនាវម្តងហើយម្តងទៀតឱ្យបង្កើតបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយរៀបចំការចរចាដើម្បីស្វែងរកដំណោះស្រាយសន្តិភាព៕