ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ កងទ័ពអ៊ីស្រាអែលបានប្រកាសបទឈប់បាញ់បណ្តោះអាសន្ននៅក្រុង Rafah

Chia sẻ
(VOVWORLD) - យោងតាមអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Avihai Edri នាថ្ងៃទី ២០ ខែវិច្ឆិកា IDF បានប្រកាសបទឈប់បាញ់បន្ថែមទៀតនៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។ 
ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ កងទ័ពអ៊ីស្រាអែលបានប្រកាសបទឈប់បាញ់បណ្តោះអាសន្ននៅក្រុង Rafah - ảnh 1ប្រជាជនទទួលជំនួយជាស្បៀងអាហារនៅក្នុងទីក្រុង Rafah, Gaza Strip នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ (រូបថត៖ THX/TTXVN)

នៅលើបណ្តាញសង្គម លោក Edri បានលើកច្បាស់ថា កងទ័ពអ៊ីស្រាអែលនឹងបញ្ឈប់ការប្រយុទ្ធដើម្បីគោលដៅមនុស្សធម៌ នៅតំបន់ Rafah ក្នុងអំឡុងពេលពីម៉ោង ១០:០០ ដល់ម៉ោង ១៤:០០ តាមម៉ោងក្នុងតំបន់ (ម៉ោង ១៥:០០ ដល់ម៉ោង ១៩:០០ ម៉ោងទីក្រុងហាណូយ)។

ទាក់ទងនឹងស្ថានភាពមនុស្សធម៌ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានរាយការណ៍ថា ទារកមិនគ្រប់ខែចំនួន ២៩ នាក់ដំបូងត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ Al-Shifa ដែលជាកន្លែងព្យាបាលដ៏ធំបំផុតនៅតំបន់ហ្គាហ្សាស្ទ្រីបទៅកាន់ប្រទេសអេហ្ស៊ីបសម្រាប់ការព្យាបាល។ កន្លងមក វេជ្ជបណ្ឌិតប៉ាឡេស្ទីនបានជម្លៀសទារកមិនគ្រប់ខែចំនួន ៣១ នាក់ចេញពីមន្ទីរពេទ្យ Al-Shifa ហើយបានសន្យាថានឹងជម្លៀសអ្នកជំងឺ រួមទាំងបុគ្គលិកពេទ្យដែលនៅទីនេះផងដែរ។

បច្ចុប្បន្ន សហគមន៍អន្តរជាតិ និងអាជ្ញាធរអេហ្ស៊ីបកំពុងខិតខំប្រឹងប្រែងនាំយករថយន្តជំនួយបន្ថែមទៀតទៅកាន់តំបន់ហ្គាហ្សា។ ក្រៅពីនោះ ប្រទេសអារ៉ាប់ និងមូស្លីមជាច្រើន សហគមន៍អន្តរជាតិ អង្គការក្នុងតំបន់ និងអន្តរជាតិក៏បានផ្តល់ជំនួយមនុស្សធម៌មួយចំនួនធំដល់ប្រជាជននៅតំបន់ហ្គាហ្សាផងដែរ៕

ប្រតិកម្មទៅវិញ