ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ EU អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីប

Chia sẻ

(VOVWORLD) - ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen នៅថ្ងៃទៅ ៩ ខែសីហា បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់បទ ឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីប។

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ EU អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីប - ảnh 1អគារត្រូវបានបំផ្លាញបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅក្នុងតំបន់ Khan Younis នៃហ្គាហ្សាស្ទ្រីប ថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២៤  (រូបថត៖ THX/TTXVN)

ដោយបញ្ចេញមតិលើបណ្តាញសង្គម X លោកស្រី von der Leyen បានឲ្យដឹងថា បទឈប់បាញ់ភ្លាមៗនៅហ្គាហ្សា គឺជាមធ្យោបាយតែមួយគត់ដើម្បីការពារអាយុជីវិត ស្តារក្តីសង្ឃឹមសន្តិភាព និងធានាការដោះលែងចំណាប់ខ្មាំង។ ប្រធាន EC ក៏បានបញ្ជាក់ផងដែរថា សហភាពអឺរ៉ុប (EU) គាំទ្រកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដើម្បី ជួយសម្រេចបានសន្តិភាព។ ការអំពាវនាវរបស់ប្រមុខស្ថាប័នប្រតិបត្តិច្បាប់ខ្ពស់បំផុតរបស់សហភាពអឺរ៉ុប ដែលជាអ្នកនយោបាយខ្លាំងបំផុតមួយរូបដែលគាំទ្រអ៊ីស្រាអែល ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅតំបន់ហ្គាហ្សា ត្រូវបានគេមើលឃើញថាជាសម្ពាធអន្តរជាតិយ៉ាងសំខាន់លើប្រទេសអ៊ីស្រាអែល ក្នុងការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់យ៉ាងឆាប់ៗ ជាមួយក្រុមកងកម្លាំងហាម៉ាស។

មុននេះ កាលពីថ្ងៃទី ៨ ខែសីហា ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា ប្រទេសនេះបានយល់ព្រមបន្តការចរចាបទឈប់បាញ់នៅហ្គាហ្សានៅថ្ងៃទី ១៥ ខែសីហា តាមសំណើរបស់អ្នកសម្រុះសម្រួល អាមេរិក កាតា និងអេហ្ស៊ីប ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើងដោយសារជម្លោះនេះ៕

ប្រតិកម្មទៅវិញ