ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តលើសេចក្ដីសម្រេចចិត្តអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ នៅតំបន់ហ្គាហ្សា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៥ វិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់សម្រាប់គោលបំណងមនុស្សធម៌នៅតំបន់ហ្គាហ្សា។
ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តលើសេចក្ដីសម្រេចចិត្តអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ នៅតំបន់ហ្គាហ្សា - ảnh 1ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តលើសេចក្ដីសម្រេចចិត្តអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ នៅតំបន់ហ្គាហ្សាសា។ រូបថត៖ TTXVN

 សេចក្ដីសម្រេចចិត្តលេខ ២៧១២ អំពាវនាវឱ្យមានបទឈប់បាញ់ និងបង្កើតច្រករបៀងមនុស្សធម៌ជាបន្ទាន់ ហើយពង្រីកនៅទូទាំងតំបន់ហ្គាហ្សា "ក្នុងចំនួនថ្ងៃគ្រប់គ្រាន់" ដើម្បីជួយសម្រួលដល់ការអនុវត្តមនុស្សធម៌យ៉ាងពេញលេញ ឆាប់រហ័ស សុវត្ថិភាព និងមិនរងការរារាំង។ សេចក្ដីសម្រេចចិត្តបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបង្កលក្ខណៈងាយស្រួលសម្រាប់ការផ្គត់ផ្គង់ទំនិញ និងសេវាកម្មចាំបាច់នៅទូទាំងតំបន់ហ្គាហ្សា រួមមានទឹកស្អាត អគ្គិសនី ប្រេងឥន្ធនៈ អាហារ និងសម្ភារៈសុខាភិបាល ក៏ដូចជា ជួសជុលជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។ សេចក្ដីសម្រេចចិត្តនេះត្រូវបានព្រាងដោយប្រទេសម៉ាល់តា ហើយទទួលបានការគាំទ្ររបស់សមាជិកចំនួន ១២ ក្នុងចំណោមសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អង់គ្លេស រុស្ស៊ី និងអាមេរិកបានបោះឆ្នោតអនុបវាទ។

ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀត ស្ថាប័នសុខាភិបាលតំបន់ហ្គាសហ្សានាថ្ងៃទី ១៥ វិច្ឆិកាបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ឱ្យធ្វើអន្តរាគមន៍យ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់នឹងយុទ្ធនាការរបស់អ៊ីស្រាអែលជាបន្ទាន់។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនៃ (ICRC) ក៏បានសម្តែងការព្រួយបារម្ភផងដែរ បន្ទាប់ពី IDF បានវាយឆ្មក់ចូលមន្ទីរពេទ្យ Al-Shifa ហើយស្នើឱ្យការពារអ្នកជំងឺ និងជនស៊ីវិលរាប់ពាន់នាក់នៅឯកន្លែងនេះ។

កាលពីម្សិលមិញផងដែរ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលបញ្ហាមនុស្សធម៌ និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ លោក Martin Griffiths បានអំពាវនាវដល់រដ្ឋាភិបាលអ៊ីស្រាអែល អនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា តាមច្រកព្រំដែន Kerem Shalom ដូចជាផ្នែក ១ នៃផែនការ ១០ ចំណុច សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ