កម្លាំងកាំជ្រួចរបស់អ៊ីរ៉ង់។ រូបថត៖ កងទ័ពអ៊ីរ៉ង់ |
កាសែតប្រចាំថ្ងៃ Yedioth Ahronoth របស់អ៊ីស្រាអែល នាយប់ថ្ងៃទី ១១ មេសា បានរាយការណ៍ ថាអ៊ីរ៉ង់បានសម្រេចចិត្តផ្អាកការវាយប្រហារឆ្លើយតបអ៊ីស្រាអែល ដែលជាការបោះជំហានបន្ធូរស្រាលភាពតានតឹងគួរឲ្យកត់សម្គាល់ដែលអូសបន្លាយរយៈពេលជាង ១០ ថ្ងៃកន្លងទៅរវាងភាគីទាំងពីរ ក្រោយពីការវាយប្រហារជើងអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំនៅស៊ីរីនាថ្ងៃទី១ ខែមេសា។
យោងតាមកាសែតនេះ អ៊ីរ៉ង់បានផ្អាកការវាយប្រហារប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែលនៅនាទីចុងក្រោយ បន្ទាប់ពីទទួលបានការព្រមានពីសហរដ្ឋអាមេរិក។ មុននោះ ទូរទស្សន៍ CNN បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានផ្លាស់ប្តូរសារលិខិតជាច្រើនដងកាលពីសប្តាហ៍មុន ស្ដីពីភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ក្នុងកិច្ចពិភាក្សាទាំងនេះ អាជ្ញាធរសហរដ្ឋអាមេរិកបានព្រមានអ៊ីរ៉ង់អំពីការបើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តលេខមួយរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។
ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមព្រឹកថ្ងៃទី ១២ មេសា ប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីអ៊ីរ៉ង់ មិនទាន់បានផ្សព្វផ្សាយព័ត៌មានណាមួយអំពីការសម្រេចចិត្តផ្អាកការវាយប្រហារនេះឡើយ៕