ផ្សែងបានផ្ទុះឡើងបន្ទាប់ពីការផ្ទុះអាវុធនៅក្នុងជម្លោះរវាងកងកម្លាំងអាមេនីនិងអាហ្សែបៃនៅក្នុងតំបន់ជម្លោះ Nagorny-Karabakh នៅថ្ងៃទី ៩ ខែតុលាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA) |
នាបច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់ថា តើរដ្ឋមន្ត្រីការបរទេសទាំងពីររូបនេះនឹងជួបប្រជុំគ្នាដាច់ដោយឡែក ឬក៏អាមេរិកនឹងបើកកិច្ចប្រជុំត្រីភាគីនៅឡើយ។ កាលពីមុននេះ នាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan និងប្រធានាធិបតីអាហ្សែបែហ្សង់ លោក Ilham Aliyev បានបើកចំហរនូវលទ្ធភាពបើកកិច្ចចរចាសន្តិភាព ដើម្បីដោះស្រាយជំលោះទាំងស្រុងនៅតំបន់ Nagorno-Karabakh ។
យោងតាមលោកនាយករដ្ឋមន្រ្តី Pashinyan បានឲ្យដឹងថា ជម្លោះនៅតំបន់ Nagorno-Karabakh ចាំបាច់ត្រូវ ដោះស្រាយឱ្យបានពេញលេញដោយសន្តិវិធី។ ចំណែកលោកប្រធានាធិបតីអាស៊ែបៃហ្សង់វិញ លោកក៏បានក្រើនរំលឹកថា រុស្ស៊ីតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការខិតខំដោះស្រាយជម្លោះ ហើយបានសង្កត់ធ្ងន់ថាត្រៀមខ្លួនជាស្រេចជួបពិភាក្សាជាមួយតំណាងភាគីអាស៊ែបៃហ្សង់នៅទីក្រុងម៉ូស្គូឬកន្លែងផ្សេងទៀត ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា ព្រមទាំងឆ្ពោះទៅស្វែងរកដំណោះស្រាយដ៏ល្អបំផុតផងដែរ៕