ជម្លោះក្រុមហាម៉ាស- អ៊ីស្រាអែល ៖ ក្រុមហេសបូឡា បង្កើនការវាយប្រហារលើអ៊ីស្រាអែលនៅថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកដ៏សំខាន់របស់ជនជាតិយូដា

អ្នកយកព័ត៌មាន VOV នៅអេហ្ស៊ីប
Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ ខែមេសា ដែលជាថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកបុណ្យសំខាន់មួយរបស់ជនជាតិជ្វីហ្វដ៏សំខាន់បំផុតប្រចាំឆ្នាំ កងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់ បាន បើកការវាយប្រហារយ៉ាងខ្លាំងក្លាជាច្រើនទៅលើតំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ 
ជម្លោះក្រុមហាម៉ាស- អ៊ីស្រាអែល ៖ ក្រុមហេសបូឡា បង្កើនការវាយប្រហារលើអ៊ីស្រាអែលនៅថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកដ៏សំខាន់របស់ជនជាតិយូដា - ảnh 1ទាហានអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប (រូបថត៖ IDF)

កន្លងមក ក្រុមហេសបូឡាហ៍ក៏បានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក ដើម្បីជ្រៀតចូលដែនអាកាសអ៊ីស្រាអែល ដោយបានធ្វើឱ្យប្រព័ន្ធស៊ីរ៉ែនប្រកាសអាសន្ន នៅតាមតំបន់លំនៅដ្ឋានមួយចំនួននៅតាមព្រំដែន។

ក្រុមហេសបូឡានៅលីបង់មិនបានធ្វើអត្ថាធិប្បាយអំពីការវាយប្រហារចុងក្រោយលើអ៊ីស្រាអែលទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ មេដឹកនាំជាន់ខ្ពស់នៃក្រុមប្រដាប់អាវុធដ៏ធំបំផុតរបស់ប្រទេសលីបង់បានព្រមានថា នឹងធ្វើឱ្យថ្ងៃឈប់សម្រាកបុណ្យរំលងរបស់អ៊ីស្រាអែលមិនមានសេចក្តីសុខ ដូចទៅនឹងរបៀបដែលអ៊ីស្រាអែលបានធ្វើបុណ្យរ៉ាម៉ាដាន និងពិធីបុណ្យ Eid របស់ពួកមូស្លីមនៃតំបន់ហ្គាហ្សាស្ទ្រីប។

បន្តកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីម្សិលមិញ ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah El-Sisi និងប្រធានាធិបតីបារាំង Emmanuel Macron បានអំពាវនាវឱ្យភាគីពាក់ព័ន្ធចាត់វិធានការទទួលខុសត្រូវ និងអត់ធ្មត់កុំឱ្យស្ថានការណ៍កាន់តែតានតឹង។ ជាពិសេស ត្រូវតែអនុវត្តភ្លាមៗនូវបទឈប់បាញ់ទូលំទូលាយនៅតំបន់ហ្គាហ្សា ដោយបង្កើតការបុព្វបទសម្រាប់ការបញ្ចប់ជម្លោះទាំងស្រុង៕

ប្រតិកម្មទៅវិញ