រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅអាកាសយានដ្ឋាន Istanbul ប្រទេសទួរគី។ រូបថត៖ Chuck Kennedy / ក្រសួងការបរទេសសហរដ្ឋអាមេរិក |
នាថ្ងៃទី ៥ មករា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់ទួរគី ចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ារយៈពេលប្រហែលមួយសប្តាហ៍។ នេះគឺជាដំណើរទស្សនកិច្ចលើកទី ៤ របស់ លោក Blinken ទៅកាន់មជ្ឈិមបូព៌ា ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងចលនាហាម៉ាសបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។ នាថ្ងៃទី ៦ មករា លោករដ្ឋមន្ត្រី Blinken មានជំនួបជាមួយសមភាគីទួរគីលោក Hakan Fidan និងប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Recep Tayyip Erdogan នៅទីក្រុង Istanbul ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា។
ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock នឹងទៅដល់អ៊ីស្រាអែលនាថ្ងៃទី ៧ មករា។ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនាថ្ងៃតី ៥ មករា អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់លោក Sebastian Fischer បាននិយាយថា ក្នុងដំណើរលើកទី៤ ទៅកាន់មជ្ឈិមបូព៌ាចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប លោកស្រី Baerbock គ្រោងនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz និងប្រធានាធិបតីលោក Isaac Herzog អំពីស្ថានភាពក្នុងតំបន់; ជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និងរដ្ឋមន្ត្រីមហាផ្ទៃក្នុងអាជ្ញាធរប៉ាឡេស្ទីនលោក Riyad al-Maliki៕