ជម្រុញការនាំចូលជលផលចូលប្រទេសអូស្ត្រាលី

Chia sẻ
(VOVWORLD) -នាថ្ងៃទី៨ធ្នូ ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបជាមួយលោក Norman Grant ប្រធាន សម្ព័ន្ធសមាគមនាំចូលជលផលចូលប្រទេស អូស្ត្រាលីនៅទីក្រុង Sydney ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេស អូស្ត្រាលីពីថ្ងៃទី៦ដល់ថ្ងៃទី១០ធ្នូ។
ជម្រុញការនាំចូលជលផលចូលប្រទេសអូស្ត្រាលី - ảnh 1 ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អញ្ជើញទទួលជួបជាមួយលោក Norman Grant ប្រធានសម្ព័ន្ធសមាគមនាំចូលជលផលចូលប្រទេសអូស្ត្រាលី

នៅក្នុងជំនួបនេះ លោក Tran Thanh Man បានឲ្យដឹងថា រណសិរ្សមាតុភូមិ វៀតណាម នឹងរួមជាមួយស្ថាប័នទាក់ទិននានា រៀបចំសន្និសីទសន្ទនា ដើម្បី ជម្រុញដំណើការនាំចូលរវាងសហគ្រាជលផលវៀតណាមចំនួន១០០ ជាមួយ សម្ព័ន្ធសមាគមនាំចូលជលផលអូស្ត្រាលី។ លោក Tran Thanh Man ជឿជាក់ថា  នាពេលខាងមុខ មុខទំនិញជលផលនាំចេញរបស់វៀតណាមកាន់តែមានគុណ ភាពល្អពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបទៅនឹងសំណូមពរតឹងរឹងរបស់ទីផ្សារអន្តរ ជាតិក្នុងនោះមានអូស្ត្រាលី។

        រីឯខ្លួនវិញ លោក Norman Grant បានអះអាងថា ការនាំចូលបង្កងដង្កៀបបៃ តងចូលប្រទេសអូស្រ្តាលីកំពុងទទួលបានការវាយតម្លៃយ៉ាងត្រឹមត្រូវតាមគោលការណ៍ធានាសុវត្ថិភាពជីវៈសាស្ត្រ។ តាមនោះ សម្ព័ន្ធសមាគមនាំចូលជលផល អូស្ត្រាលីមានបំណងថា រណសិរ្សមាតុភូមិវៀត ណាមនឹងរួមសហការត្រួតពិនិត្យ សហគ្រាសជលផលអនុវត្តត្រឹមត្រូវនូវដំណើរការចិញ្ចឹមនិងផលិតជលផល ដើម្បី ធានាជីវៈសាស្ត្រនិងម្ហូបអាហារមុននឹងនាំចេញ៕

ប្រតិកម្មទៅវិញ