(VOVworld) - ចូលរួមការជួបមុខក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវា
បង្កើតវិទ្យុសម្លេងវៀតណាមនាព្រឹកថ្ងៃទី២៥ សីហា នៅទីក្រុងហូជីមិញ ភាគខាង
ត្បូងវៀតណាម មានកម្មាភិបាល អ្នកយកព័ត៌មាន អ្នកបច្ចេកទេស អ្នកផ្សាយ
សម្លេងជាង៣០០នាក់នៃវិទ្យុសម្លេងវៀតណាម (VOV) តាមសម័យកាលនានា។
ក្នុងបរិយាកាសដ៏កក់ក្ដៅនេះ លោក Nguyen Sy An មានអាយុ៨២ឆ្នាំ ដែលជាអ្នក
យក ព័ត៌មាននៃ VOV ក្នុងសម័យកាលប្រឆាំងចក្រពត្តិអាមេរិក បានរំលឹកឡើង
វិញថា៖
“ពេលនោះសត្រូវទម្លាប់គ្រាប់បែកបំផ្លាញស្ពាន។ពីស្ពាន Gie ដល់ខេត្ត Nam Dinh គឺ
ត្រូវបំផ្លេចបំផ្លាញគ្មានសល់។បងប្អូន៣នាក់យើងខ្ញុំជិះកង់៣គ្រឿង។យើងយកទៅ
ជាមួយអាគុយមួយ ម៉ាស៊ីនថតសម្លេងមួយ ដែលមានទម្ងន់១០គីឡូ។ប៉ុន្តែយើងខ្ញុំ
ប្ដេជ្ញា ចិត្ត ជារៀងរាល់ថ្ងៃត្រូវមានព័ត៌មាន អត្ថបទ បទសម្ភាសន៍ផ្ញើវមកវិទ្យុដើម្បី
ផ្សព្វ ផ្សាយទាន់ពេលវេលា”។
|
អ្នកបច្ចេកទេសនៃ VOV ក្នុងសម័យកាលមុនៗ |
ថ្លែងមតិនៅជំនួបនេះ អគ្គនាយក VOV លោក Nguyen Dang Tien បានកត់សំគាល់
និងថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់ជំនាន់កម្មាភិបាល អ្នកយកព័ត៌
មានទាំងឡាយសំរាប់ការរីកធំធាត់នៃវិទ្យុ។នាបច្ចុច្បន្ន រលកនៃវិទ្យុមិនត្រឹមតែ
គ្រប់ដណ្ដប់ទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំង ផ្សាយតាមបញ្ដាញអ៊ីនធឺណែត
ទៅលើទូទាំង សកលលោកទៅកាន់កោះនៅសមុទ្រខាងកើតទៀតផង រួមចំ
ណែកលើកទឹកចិត្តកម្មាភិបាលយុទ្ធជននឹងនរចិត្តបំពេញការងារ ការពារអធិប
តេយ្យភាពដ៏ពិសិដ្ឋរបស់មាតុប្រទេស៕