ជួបប្រាស្រ័យមិត្តភាព សាមគ្គីភាពរវាងស្ថានទូតវៀតណាម និងឡាវ នៅកូរ៉េខាងត្បូង

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១៥ កក្ដដា នៅទីក្រុងសេអ៊ូល( កូរ៉េខាងត្បូង) ស្ថានទូតវៀតណាម និងស្ថានទូតឡាវប្រចាំនៅកូរ៉េខាងត្បូង បានរៀបចំជំនួបប្រាស្រ័យ មិត្តភាព សាមគ្គីភាព
ជួបប្រាស្រ័យមិត្តភាព សាមគ្គីភាពរវាងស្ថានទូតវៀតណាម និងឡាវ នៅកូរ៉េខាងត្បូង - ảnh 1ជួបប្រាស្រ័យមិត្តភាព សាមគ្គីភាពរវាងស្ថានទូតវៀតណាម និងឡាវ នៅកូរ៉េខាងត្បូង (internet) 

នាថ្ងៃទី ១៥ កក្ដដា នៅទីក្រុងសេអ៊ូល( កូរ៉េខាងត្បូង) ស្ថានទូតវៀតណាម និងស្ថានទូតឡាវប្រចាំនៅកូរ៉េខាងត្បូង បានរៀបចំជំនួបប្រាស្រ័យ មិត្តភាព សាមគ្គីភាព អបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០១៧) និងលើកទី៤០ នៃទិវាចុះងហត្ថលេខាលើ សន្ធិសញ្ញាមិត្តភាពទ្វេភាគី (១៨ កក្ដដា ១៩៧៧ - ១៨ កក្ដដា ២០១៧)។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ បណ្ដាតំណាងបានរំលឹកឡើងវិញនូវការអភិវឌ្ឍន៍នៃទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរក្នុងរយៈពេលជាងកន្លះ សតវត្សកន្លងទៅ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងលោក Vu Tu ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកូរ៉េខាងត្បូងលោកKhamsouay keodalavong ក៏បានអះអាងនូវសារៈសំខាន់ក្នុងការអប់រំជំនាន់ក្រោយៗនៅវៀតណាម និងឡាវស្ដីពីប្រពៃណី អត្ថន័យ និងយថាទស្សន៍នៃទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ