ជប៉ុនសហការនិងជួយវៀតណាមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ

Chia sẻ
(VOVworld)-ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Trinh Dinh Dung ទើបនឹងបញ្ចប់ ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅជប៉ុនចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ 
ជប៉ុនសហការនិងជួយវៀតណាមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Trinh Dinh Dungក្នុងជំនួបជាមួួរដ្ឋមន្ត្រីជប៉ុន

(VOVworld)-ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Trinh Dinh Dung ទើបនឹងបញ្ចប់
 ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅជប៉ុនចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦
 វិច្ឆិកា។ ក្នុងរយៈពេលស្នាក់នៅជប៉ុន ក្រៅពីជំនួបជាមួយប្រធានខុទ្ទកាល័យទីស្តីការ
គណៈរដ្ឋមន្ត្រីជប៉ុន Yoshihide Suga ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បាន
ជួបធ្វើការជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន លោក Hiroshige
 Seko និងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធដីធ្លីនិងទេសចរណ៍ ជប៉ុន
លោក Keiichi Ishii ផងដែរ។ ​នៅក្នុងជំនួបទាំងអស់ ឧបនាយករដ្ឋមន្ត្រីលោក Trinh
Dinh Dung បានស្នើឲ្យជប៉ុនបន្តជួយឧបត្ថម្ភ និងផ្តល់ប្រភពទុនជួយឧបត្ថម្ភផ្លូវការ
ពីខាង ក្រៅរួមទាំងរាល់ខ្ទង់ជំនួយនិងទុនកម្ចី ODA សម្រាប់វៀតណាមលើវិស័យថាម
ពលនិង ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ជាពិសេសជួយវៀតណាមអភិវឌ្ឍន៍
ផ្នែក ឧស្សាហកម្មឧបត្ថម្ភនិងអនុវត្តរាល់គម្រោងការ កសាងមូលដ្ឋានហេដ្ឋារចនា
សម្ព័ន្ធមាន ទ្រង់ទ្រាយធំ។​រីឯខ្លូនវិញ រដ្ឋមន្ត្រីជប៉ុនទាំងពីររូបបានអះអាងថា ជប៉ុន
នឹងបន្តរួមសហការជាមួយ វៀតណាមដើម្បីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀត
ណាម-ជប៉ុនលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងដូច
ជាវិនិយោគ កសាងហេដ្ឋា រចនាសម្ព័ន្ធនិងថាមពល៕

ប្រតិកម្មទៅវិញ