ជប៉ុនស្នើឲ្យ​ចិន​បញ្ឈប់​ប្រតិបត្តិការ​ជុំវិញ​ប្រជុំកោះ​ដែលមានជម្លោះ​នៅ​សមុទ្រ Hoa Tung

Chia sẻ
(VOVWORLD) - ចិនចាំបាច់ត្រូវបញ្ឈប់ប្រតិបត្តិការជុំវិញប្រជុំកោះដែលមានជម្លោះនៅសមុទ្រ Hoa Tung ដែលត្រូវបានគ្រប់គ្រងដោយភាគីជប៉ុននាបច្ចុប្បន្ននេះ ដោយហៅថា Senkaku។ ខណៈដែលចិនក៏បានប្រកាសអធិបតេយ្យភាព ដោយហៅថា Diaoyu។ 
ជប៉ុនស្នើឲ្យ​ចិន​បញ្ឈប់​ប្រតិបត្តិការ​ជុំវិញ​ប្រជុំកោះ​ដែលមានជម្លោះ​នៅ​សមុទ្រ Hoa Tung - ảnh 1 ប្រជុំកោះដែលមានជម្លោះនៅសមុទ្រ Hoa Tung (រូបថត៖ TTXVN)

នេះបើយោងតាមការអះអាងរបស់ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Taro Kono នៅក្នុងជំនួបទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសជប៉ុនលោក  Kong Xuanyou នៅទីស្នាក់ការក្រសួងការពារជាតិជប៉ុន។

រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Taro Kono បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ចិននៅក្នុងដែនទឹកនេះ ខណៈដែលកាលពីខែមុន ជប៉ុនបានចោទប្រកាន់នាវាចិនពីបទរំលោភចូលដែនទឹករបស់ប្រទេសខ្លួននៅជុំវិញប្រជុំកោះ Senkaku ជាឈឹកឈាប់។

សូមបញ្ជាក់ដែរថា កាលពីខែកក្កដា កន្លងទៅ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ប្រទេសទាំង ២ បានព្រមព្រៀងគ្នាដំណើរការកិច្ចចរចាថ្នាក់ជំនាញ ស្ដីពីសន្តិសុខនាវាចរ  “ ក្នុងពេលវេលាសមស្រប” បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានកំចាត់។ នៅក្នុងការផ្លាស់ប្តូរមតិតាមអ៊ិនធឺរណែត អ្នកការទូតជាន់ខ្ពស់នៃប្រទេសទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនង” អំពីស្ថានភាពនៅសមុទ្រ Hoa Tung ផងដែរ៕

ប្រតិកម្មទៅវិញ