ការបាញ់បង្ហោះកាំជ្រួចរយៈចម្ងាយមធ្យមប្រភេទ Hwasong-១២ របស់កូរ៉េខាងជើង (រូបថត៖ AFP/TTXVN) |
ប៉ុន្តែ តាមទីភ្នាក់ងារសារព័ត៌មាន Kyodo ថា ដោយសារ រូបភាពពីផ្កាយរណបមិនបង្ហាញឲ្យឃើញនូវកាំជ្រួចនុយក្លេអ៊ែរមួយគ្រាប់ឬជើង ទម្របាញ់រ៉ុក្កែតចល័តណាមួយទេ គឺសញ្ញាពោលខាងលើអាចទាក់ទិនដល់សកម្ម ភាពហ្វឹកហាត់របស់កងទ័ពកូរ៉េខាងជើងតែប៉ុណ្ណោះ។ ក្នុងពេលនោះ អ្នកនាំពាក្យវិមានបញ្ចកោណ វរសេនីយ៍ឯក Robert Manning ឲ្យដឹងថា ស្ថាប័ននេះនៅបន្តឃ្លាំមើលយ៉ាងដិតដល់ចំពោះសកម្មភាព កាំជ្រួចនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្រោយពីទទួលបានព័ត៌មានពោលខាង លើពីភាគីជប៉ុន៕