Uotsuri ក្នុងប្រជុំកោះ Senkaku / Diaoyu (រូបថត៖ AP) |
ប្រធានខុទ្ទកាល័យ គណៈរដ្ឋមន្ត្រីជប៉ុន លោក Kato Katsunobu បានឲ្យដឹងថា ជប៉ុនបានអំពាវនាវឲ្យលុប ចោលគេហទំព័រ ហើយបានអះអាងថា កំពុងគ្រប់គ្រងប្រជុំកោះនេះ ខណៈដែលចិនបានប្រកាស អធិបតេយ្យភាពលើប្រជុំកោះនេះ។ រដ្ឋាភិបាលជប៉ុនអះអាងថាប្រជុំកោះនេះ គឺជាទឹកដីបុរមបុរាណរបស់ជប៉ុន ដោយផ្នែកទាំងខាងប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ។ លោក Kato Katsunobu បានសង្កត់ធ្ងន់ថា ចិនគ្មានលក្ខណៈគ្រប់គ្រាន់ក្នុងការបង្កើតគេហទំព័រដូច្នេះ អំពីទឹកដីរបស់ជប៉ុន ព្រមទាំងហៅសេចក្ដីប្រកាសអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងថាមិនអាចទទួលយកបានឡើយ៕