បទប្បញ្ញត្តិនេះបានចូលជាធរមានចាប់ពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៩។នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងចរចាជាង៥ឆ្នាំរវាងនាយកដ្ឋានការពារដំណាំវៀតណាមនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជប៉ុនដោយឆ្លងការពិសោធន៍យ៉ាងម៉ត់ចត់ជាច្រើនតាមសំណើរបស់ភាគីជប៉ុនចំពោះគូលេនវៀតណាម។ នាយកដ្ឋានការពារដំណាំវៀត ណាមបានឲ្យដឹងថាខ្លួននឹងបំពេញរាល់បែបបទទាំងអស់ហើយនឹងនាំចេញឡូទំនិញនៃផ្លែគូលេនដំបូងទៅកាន់ជប៉ុនយ៉ាងឆាបៗ ពោលគឺក្នុងរដូវគូលេនឆ្នាំ២០២០តែម្ដង៕