ជប៉ុនបាញ់បង្ហោះមីស៊ីលបញ្ជូនផ្កាយរណបប្រមូលព័ត៌មានទៅកាន់គន្លងតារាវិថី (រូបថត៖ Kyodo/TTXVN) |
មីស៊ីល H2A ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Mitsubishi Heavy Industries និងស្ថាប័ន ស្រាវជ្រាវអវកាសជប៉ុន បាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashimaនៅខេត្ត Kagoshima ភាគខាងត្បូងប្រទេសជប៉ុន។ ផ្កាយ រណបប្រមូលព័ត៌មាននេះនឹងទទួលភារកិច្ចស្តីពីផ្កាយរណបមួយក្នុងចំណោមផ្កាយរណបស៊ើបការណ៍ទាំង ៧ របស់រដ្ឋាភិបាលជប៉ុន ដែលក្នុងនោះរួមមានផ្កាយរណបមួយដែលទទួលបន្ទុកការតាមដានរាល់សកម្មភាពនៅមូលដ្ឋានបាញ់សាកល្បងមីស៊ីលរបស់ ស.ប.ប កូរ៉េផងដែរ៕