ជប៉ុននៅតែបន្តសំដែងការព្រួយបារម្ភអំពីផ្នែកគតិយុត្តិនៃច្បាប់ឆ្មាំសមុទ្ររបស់ចិន

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi Nobuo បានឲ្យដឹងថា គោលការណ៍របស់ចិនក្នុងច្បាប់ឆ្មាំសមុទ្រស្តីពីការអនុញ្ញាតឱ្យប្រើប្រាស់អាវុធនៅក្នុងតំបន់ បានបញ្ជាក់ពីលក្ខណៈទូទៅណាស់ ព្រមទាំងបន្តសំដែងនូវការព្រួយបារម្ភលើច្បាប់នេះដែលទាក់ទងនឹងផ្នែកគតិយុត្តិ។ 
ជប៉ុននៅតែបន្តសំដែងការព្រួយបារម្ភអំពីផ្នែកគតិយុត្តិនៃច្បាប់ឆ្មាំសមុទ្ររបស់ចិន - ảnh 1រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi Nobuo (រូបថត៖ Reuters)

នាថ្ងៃទី ៨ ខែមីនា ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi Nobuo បានឲ្យដឹងថា គោលការណ៍របស់ចិនក្នុងច្បាប់ឆ្មាំសមុទ្រស្តីពីការអនុញ្ញាតឱ្យប្រើប្រាស់អាវុធនៅក្នុងតំបន់ បានបញ្ជាក់ពីលក្ខណៈទូទៅណាស់ ព្រមទាំងបន្តសំដែងនូវការព្រួយបារម្ភលើច្បាប់នេះដែលទាក់ទងនឹងផ្នែក គតិយុត្តិ។

ទន្ទឹមនឹងនេះ មន្ត្រីការទូតមួយរូបផ្សេងទៀត ដែលទទួលបន្ទុកបញ្ហាអាស៊ី បានមានប្រសាសន៍ថា នៅក្នុងខ្លឹមសារនៃច្បាប់ឆ្មាំសមុទ្ររបស់ចិន បានបញ្ជាក់ពីទង្វើធ្វើឲ្យលិចនាវា ប្រើប្រាស់កាណុងបាញ់ទឹកទៅលើនាវាប្រជានេសាទរបស់ប្រទេសមួយចំនួន។ ហេតុដូច្នេះហើយ នេះមិនត្រឹមតែនៅតំបន់សមុទ្រ Hoa Tung ប៉ុណ្ណោះទេ ថែមទាំងនៅសមុទ្រខាងកើតទៀតផង ប្រទេសចិនកំពុងធ្វើនីត្យាកូមកម្ម (ធ្វើឱ្យស្របច្បាប់) ទង្វើបង្ករឿងហេតុរបស់ខ្លួន ដោយដាក់ចេញច្បាប់ឆ្មាំសមុទ្រថ្មីនេះ។ នេះគឺជាបញ្ហាគួរឱ្យព្រួយបារម្ភខ្លាំងណាស់៕

ប្រតិកម្មទៅវិញ