|
ជប៉ុននឹងសហប្រតិបត្តិការជាមួយប្រទេសនានារួមចំណែកក្នុងសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ មិនា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani
បានឲ្យដឹងថា៖ ជប៉ុននឹងបន្តពិនិត្យមើលការធ្វើសមយុទ្ធរួមជាមួយប្រទេសនានា
នៅសមុទ្រខាងកើតក្នុងកាលៈទេសៈចិនកំពុងបង្កើនសកម្មភាពយោធូបនីយកម្ម
នៅទីនេះ។ លោក Nakatani បាននាំចេញសេចក្តីប្រកាសនេះនៅសន្និសីទកាសែត
បន្ទាប់ពីដំណើទស្សនកិច្ចនៅមូលដ្ឋានសឹកនៅខេត្ត Aomori។ លោក Gen Nakatani
បានឲ្យដឹងថា៖ ការធ្វើសមយុទ្ធរួមរវាងជប៉ុននិងប្រទេសនានានៅសមុទ្រខាងកើត
សំដៅរួមចំណែកក្នុងសន្តិភាពស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នាពេលថ្មីៗនេះ
ជប៉ុនតែងតែផ្ញើរសារព្រមានចិនឲ្យអត់ធ្មត់ទង្វើបង្ករឿងហេតុនៅសមុទ្រខាងកើត។
នាថ្ងៃទី ៥ មិនា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani បានស្នើរឲ្យចិនមា
តម្លាភាពស្តីពីការបង្កើនថវិការរដ្ឋលើវិស័យការពារជាតិក្នុងឆ្នាំសារពើព័ន្ធ ២០១៦៕