ជប៉ុននិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិសន្តិសុខ

Chia sẻ

(VOVWORLD) - នៅក្នុងជំនួបនាថ្ងៃទី១៤ កុម្ភៈ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Yoshimasa Hayashi បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនសន្យាជួយឧបត្ថម្ភកម្ពុជាអស់ពីសមត្ថភាពតាម ដែលអាចធ្វើទៅបាន ដើម្បីឲ្យការបោះឆ្នោតថ្នាក់មូលដ្ឋាននាខែមិថុនាខាងមុខនិងការ បោះឆ្នោតសកលនៅឆ្នាំក្រោយ នឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ 

ជប៉ុននិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិសន្តិសុខ - ảnh 1លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជាក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន
លោក Yoshimasa Hayashi នៅទីក្រុងតូក្យូនាថ្ងៃទី១៤ កុម្ភៈ (រូបថត៖ Kyodo)
ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានអញ្ជើញទៅ បំពេញទស្សនកិច្ចនៅជប៉ុន ដើម្បីជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ ក្នុងនោះមានវិស័យការពារជាតិ សន្តិសុខ។
នៅក្នុងជំនួបនាថ្ងៃទី១៤ កុម្ភៈ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Yoshimasa Hayashi បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនសន្យាជួយឧបត្ថម្ភកម្ពុជាអស់ពីសមត្ថភាពតាម ដែលអាចធ្វើទៅបាន ដើម្បីឲ្យការបោះឆ្នោតថ្នាក់មូលដ្ឋាននាខែមិថុនាខាងមុខនិងការ បោះឆ្នោតសកលនៅឆ្នាំក្រោយ នឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ លោករដ្ឋមន្រ្តី Hayashi ក៏មានបំណងចង់ឲ្យទំនាក់ទំនងទ្វេភាគីនឹងបន្តត្រូវបានពង្រឹងថែមទៀត ក៏ដូច ជាពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិនានា រួមទាំងបញ្ហាមីយ៉ាន់ម៉ាផងដែរ។
រីឯខ្លួនវិញ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមានបំណងចង់បង្កើន ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះមានវិស័យ ការពារជាតិ សន្តិសុខ។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ នារសៀលថ្ងៃទី១៥ កុម្ភៈ លោក ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Kishi Nobuo ផងដែរ៕

ប្រតិកម្មទៅវិញ