|
រូបថតៈ Dương Ngọc/TTXVN
|
(VOVworld)-នាថ្ងៃទី១០កុម្ភៈ នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅ
វៀតណាម Fukada Hiroshi និងលោកស្រី Maho Miura អ្នកឃ្លាំមើលគំរោង នៃ
អង្គការ World Vision Japan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយ
ឥតសំណងសម្រាប់ “គំរោងកែលំអសុខភាពម្តាយនិងទារក នៅខេត្ត Dien Bien
(ដំណាក់កាលទី២)” ដែលអនុវត្តន៍ក្នុងឆ្នាំសារពើព័ន្ធរបស់ជប៉ុន។ នេះជាគំរោង
ផ្តល់ជំនួយឥតសំណងដោយអង្គការក្រៅរដ្ឋាភិបាល(NGO)របស់ជប៉ុនវិនិយោគ
លើការងារកាត់បន្ថយភាពក្រីក្រ។
អង្គការ World Vision Japan បានសហការជាមួយក្រសួងសុខាភិបាល វៀតណាមនិងមន្ទីសុខាភិបាលខេត្ត Dien Bien អនុវត្តន៍រាល់សកម្មភាព សំដៅ កែលំអមូលដ្ឋានសុខាភិបាល និងបង្កើនការទទួលបានសេវ៉ាកម្មថែទាំម្តាយនិង
ទារកនៅស្រុកមួយចំនួនរបស់ខេត្ត Dien Bien៕