ប្រធានក្រុមបេសកម្មតំណាងរបស់ជប៉ុននៅអង្គការសហប្រជាជាតិ លោក Koro Bessho |
ប្រធានក្រុមបេសកម្មតំណាងរបស់ជប៉ុននៅអង្គការសហប្រជាជាតិ លោក Koro Bessho បានលើកឡើងថា លោកមានការជឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងជាប់ឆ្នោតចូលក្រុមប្រឹក្សាសន្តិសុខជាមិនខាន។ លោកក៏បានអះអាងថា វៀតណាមគឺជាមិត្តភក្តិដ៏ស្និទ្ធស្នាលនិងសំខាន់បំផុតរបស់ជប៉ុន មិនត្រឹមតែប៉ុណ្ណោះ ប្រទេសទាំងពីរថែមទាំងជាដៃគូយុទ្ធសាស្ត្រទៀតផង។ ហេតុដូច្នេះ ភាគីទាំងពីរតែងតែចង់ជួយឧបត្ថម្ភនិងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសក្នុងកិច្ចការអន្តរជាតិ។ នៅពេលបញ្ចប់អាណត្តិរបស់ខ្លួននៅឯក្រុមប្រឹក្សាសន្តិសុខ ជប៉ុនសង្ឃឹមថាវៀតណាមនឹងជួយបញ្ជូននូវទស្សនៈរបស់អាស៊ី ទៅក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សា។ លោក Bessho បានវាយតម្លៃថា វៀតណាមក៏មានកម្រាស់ប្រវត្តិសាស្រ្តដ៏សំខាន់នៅពេលដែល ត្រូវឆ្លងកាត់សង្រ្គាម ហើយឈានដល់កសាងសន្តិភាពនិងអភិវឌ្ឍសេដ្ឋកិច្ចដ៏អស្ចារ្យផងដែរ។ បទពិសោធន៍ទាំងនេះបានជួយលើកកម្ពស់ឋានៈរបស់វៀតណាម នៅក្រុមប្រឹក្សាសន្តិសុខ ជាពិសេសជួយវៀតណាមក្នុងការពិគ្រោះយោបល់និងរួមចំណែកយ៉ាងល្អចំពោះបញ្ហាជាច្រើនក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទៀតផង៕