ជប៉ុនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៨ មេសា នៅរាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានអញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការ បរទេសជប៉ុន លោក Taro Kono ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត។ 
ជប៉ុនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី  - ảnh 1 ជប៉ុនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី 

នាថ្ងៃទី ៨ មេសា នៅរាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានអញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការ បរទេសជប៉ុន លោក Taro Kono ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត។ នាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក  Taro Kono បានសង្កត់ធ្ងន់ថា៖ ភាគីទាំងពីរនឹងបង្កើនទំនាក់ទំនងសហប្រតិបត្តិ ការទ្វេភាគី ពិសេសលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច។ រដ្ឋមន្ត្រីការបរទេសជប៉ុនបាន លើកច្បាស់គោលជំហររបស់តូក្យូថា៖ បន្តជួយឧបត្ថម្ភកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមនៅកំរិតខ្ពស់នាឆ្នាំ ២០៣០។ វិស័យដែលជប៉ុននឹងជួយឧបត្ថម្ភកម្ពុជាគឺការអភិវឌ្ឍអគ្គិសនីកំពង់ផែរសមុទ្រតំបន់សេដ្ឋកិច្ចពិសេសនិងប្រភពធនធានមនុស្ស។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ចូលរួមសន្និសីទជប៉ុន-មេគង្គដែលគ្រោងនឹងប្រព្រឹត្តទៅនៅជប៉ុននាសិរិទៈរដូវខាងមុខ៕

ប្រតិកម្មទៅវិញ