ជប៉ុន៖ Hiroshima រំលឹកខួបលើកទី៧២ទិវាកើតមានឡើងគ្រោះមហន្តរាយដោយ គ្រាប់បែកបរិម៉ាណូ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៦ សីហា រដ្ឋអំណាចទីក្រុង Hiroshima របស់ជប៉ុន បានរៀបចំពិធីរំលឹកខួបលើកទី៧២ទិវាអាមេរិកទម្លាក់គ្រាប់បែកបរិម៉ាណូទៅលើទីក្រុងនេះ បណ្ដាលឲ្យមនុស្សចំនួន១៤សែននាក់ត្រូវស្លាប់។
ជប៉ុន៖ Hiroshima រំលឹកខួបលើកទី៧២ទិវាកើតមានឡើងគ្រោះមហន្តរាយដោយ គ្រាប់បែកបរិម៉ាណូ - ảnh 1 ពិធីរំលឹកខួបនៅឧទ្យានសន្តិភាពទីក្រុង Hiroshima (រូបថត៖AFP/TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៦ សីហា រដ្ឋអំណាចទីក្រុង Hiroshima របស់ជប៉ុន បានរៀបចំពិធីរំលឹកខួបលើកទី៧២ទិវាអាមេរិកទម្លាក់គ្រាប់បែកបរិម៉ាណូទៅលើទីក្រុងនេះ បណ្ដាលឲ្យមនុស្សចំនួន១៤សែននាក់ត្រូវស្លាប់។ ចូលរួមព្រឹត្តិការណ៍ នេះ ក្រៅពីតំណាងភាគីជប៉ុន នៅមានតំណាងរបស់សហភាពអឺរ៉ុបនិងប្រទេស ចំនួន៨០ផ្សេងទៀតលើពិភពលោក។

        ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe សង្កត់ធ្ងន់ថា ត្រូវមានការចូលរួមរបស់ប្រទេសនានាដែលមាននិងមិនមានអាវុធនុយក្លេអ៊ែរផង ទើបសំរេចបាននូវសុបិនអំពីពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។ លោក Abe អះអាងថា ជប៉ុននឹងរក្សាដដែលគោលការណ៍ចំនួន៣នោះគឺ មិន ផលិត មិនផ្ទុកបម្រុង និងមិនអនុញ្ញាតិឲ្យមានអាវុធនុយក្លេអ៊ែរនៅលើដែនដីរបស់ ខ្លួន៕

ប្រតិកម្មទៅវិញ