|
ជំនឿសាសនាធ្វើសក្ការៈបូជាព្រះម៉ែ Au Co ត្រូវបានទទួលស្គាល់ជា បេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ (VNA) |
(VOVworld) – នាយប់ថ្ងៃទី ២១ មិនា ពិធីទទួលស្គាល់ «ជំនឿសាសនាធ្វើ
សក្ការៈបូជាព្រះម៉ែ Au Co» ជាបតិកភ័ណ្ឌវប្បធម៌អរូបីជាតិបានប្រារព្ធឡើង
នៅ វិហារព្រះម៉ែ Au Co ឃុំ Hien Luong ស្រុក Ha Hoa ខេត្ត Phu Tho ភាគ
ខាងជើងវៀតណាម។ ការលើកតម្កើងជំនឿសាសនាធ្វើសក្ការៈបូជាព្រះម៉ែ
Au Co ជាបេតិកភ័ណ្ឌអរូបី ជាតិមានអត្ថន័យសំខាន់ខាងព្រលឹងដែល
បង្ហាញនូវភាពល្អប្រសើរនៃ អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់សហគមន៍
ជនវៀតណាម បានរួមចំណែកធ្វើឲ្យសម្បូរបែបថែមទៀតនូវប្រព័ន្ធជំនឿ
សាសនាធ្វើសក្ការៈបូជាស្តេច Hung នៅ ខេត្ត Phu Tho ផងដែរ។ ថ្លែងមតិ
នៅពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho លោក
Ha Ke San បានឲ្យដឹងថា៖ សមត្ថកិច្ចខេត្តកំពុងអនុវត្តវិធានការជាក់ស្តែង
ដើម្បីអភិរក្សនិងពង្រីកតំលៃរបស់បេតិកភ័ណ្ឌលើកទឹកចិត្តប្រជាពលរដ្ឋរ
ក្សានិងផ្ទេរប្រគល់ពិធីការធ្វើសក្ការៈបូជាព្រះម៉ែសំរាប់ជំនាន់វ័យក្មេងសំដៅ
ការពារបេតិកភ័ណ្ឌប្រកបដោយនិរន្តរភាព៕