|
ជនវៀតណាមនៅអាល្លឺម៉ង់បន្តដង្ហែក្បួនប្រឆាំងជំទាស់ចិន (vietnamplus.vn) |
Vovworld-នាថ្ងៃទី២២មិថុនា សហគមន៍ជនវៀតណាមនៅ Frankfurt/Main និងដំបន់ជុំវិញដំបន់នីរតីប្រទេសអាល្លឺម់ង់បានដង្ហែក្បួនប្រឆាំងជំទាស់អំពើរឡើងជណ្ដើររបស់ចិននៅសមុទ្រខាងកើត។ ចូលរួមការដង្ហែក្បួនលើកនេះមានមនុស្ស
ប្រមាណ១ពាន់នាក់រួមមានដំណាងសមាគមអង្គការបុគ្គលក្នុងនោះមានមិត្ត
អាល្លឺម៉ង់ជាច្រើនគុកក។ ការដង្ហែក្បួនលើកនេះជាឱកាសដើម្បីបងប្អូនវៀតណាម
នៅអាល្លឺម៉ង់រួមដៃសាមគ្គីតស៊ូជាមួយអំពើឯកតោភាគីមិនស្របច្បាប់របស់ចិននៅ
សមុទ្រខាងកើត ទន្ទឹមនឹងនោះបង្ហាញការទទួលខុសត្រូវនិងមនោសញ្ចេតនារបស់
សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់ចំពោះមាតុប្រទេស។ តាមរយៈនោះអំពាវនាវ
ប្រជាជនអាល្លឺម៉ង់និងលើពិភពលោកប្រកៀកស្មាជាមួយប្រជាជនវៀតណាមប្រឆាំង
ជំទាស់អំពើមិនអើពើរដល់ច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រខាងកើត៕