|
ជំនួបប្រាស្រ័យរវាងនិស្សិតវៀតណាម-ឡាវ-កម្ពុជា |
(VOV)_នាថ្ងៃទី៦មេសា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានប្រ
ព្រឹត្តទៅជំនួបប្រាស្រ័យរវាងនិស្សិតនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ដែលកំ
ពុងសិក្សារៀនសូត្រនៅទីក្រុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជានិងឡាវ។
កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងផុលផុស ដោយមានឈុតសម្ដែងសិល្បះពោពេញទៅ
ដោយវប្បធម៌របស់ប្រទេសនីមួយៗ។ ពិសេស ប្រទេសទាំងបីបានអនុវត្តពិធីប្រពៃណី
មួយចំនួនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់ប្រជាជនកម្ពុជានិងឡាវផងដែរ។
នៅទីនេះ លោកស្រីNguyen Thi Thu អនុប្រធានគណៈកម្មាធិការប្រជាជនទី
ក្រុងហូជីមិញ បានបង្ហាញជំនឿជាក់ថា៖ បណ្ដានិស្សិតបន្តជាអ្នកពូនជ្រុំអោយទំនាក់
ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងបី រួមចំណែកកសាងប្រទេសជាតិកាន់តែសម្បូររុង
រឿងឆ្ពោះទៅគោលដៅកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព សន្តិភាព
និងអភិវឌ្ឍន៍៕