ជំនួបកំពូលថ្មីមួយរវាងសហររដ្ឋអាមេរិកនិងស.ប.ប.កអាចមានលទ្ធភាពកើតមានឡើងដែរ

Chia sẻ
(VOVWORLD) - ទីប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានលោក Robert O’Brien បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Trump តែងតែយល់ដឹងយ៉ាងច្បាស់លាស់អំពីបញ្ហានេះ ហើយលោកនឹងធ្វើសកម្មភាពដោយឯករាជ្យ ចំពោះគ្រប់ផែនការនយោបាយ។
ជំនួបកំពូលថ្មីមួយរវាងសហររដ្ឋអាមេរិកនិងស.ប.ប.កអាចមានលទ្ធភាពកើតមានឡើងដែរ - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump និង ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong – un (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ១១ ខែកុម្ភៈ ទីប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានលោក Robert O’Brien បានប្រកាសថាប្រធានាធិបតីអាមេរិកលោក Donald Trump បានត្រៀមខ្លួនជាស្រេចរៀបចំជំនួបកំពូលថ្មីជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong – un ប្រសិនបើជំនួបនេះនាំមកនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ លោក O'Brien ក៏បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Trump តែងតែយល់ដឹងយ៉ាងច្បាស់លាស់អំពីបញ្ហានេះ ហើយលោកនឹងធ្វើសកម្មភាពដោយឯករាជ្យ ចំពោះគ្រប់ផែនការនយោបាយ។

ទាក់ទងនឹងការសន្យាឆ្ពោះទៅរកការដែល ស.ប.ប.ក រំសាយនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ដើម្បីប្ដូរយកការធានាសន្តិសុខរបស់អាមេរិកនោះ ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានបានលើកច្បាស់ថា រដ្ឋអំណាចអាមេរិកនឹងបន្តខិតខំប្រឹងប្រែង ដើម្បីគោលដៅនេះ ហើយអាចពិចារណាអំពីជំនួបកំពូលផ្សេងទៀត៕

ប្រតិកម្មទៅវិញ