ជំនាន់វ័យក្មេងរស់នៅឯបរទេសជាឯកអគ្គរដ្ឋទូតរបស់វៀតណាមនៅឯបរទេស

Chia sẻ
(VOV)_នារសៀលថ្ងៃទី ១៧ កក្កដា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien
Nhan បាន​ជួបប្រាស្រ័យជាមួយគណះប្រតិភូយុវជន​រស់នៅឯបរទេស ត្រឡប់មកវៀត
ណាមវិញ  ចូលរួមការបោះជំរុំវិស្សមកាល ឆ្នាំ ២០១៣។
ជំនាន់វ័យក្មេងរស់នៅឯបរទេសជាឯកអគ្គរដ្ឋទូតរបស់វៀតណាមនៅឯបរទេស - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan បានជួបប្រាស្រ័យជាមួយគណះប្រតិភូយុវជនរស់នៅឯបរទេស(TTXVN)

(VOV)_នារសៀលថ្ងៃទី ១៧ កក្កដា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien
Nhan បាន​ជួបប្រាស្រ័យជាមួយគណះប្រតិភូយុវជន​រស់នៅឯបរទេស  ត្រឡប់មកវៀត
ណាមវិញ  ចូលរួមការបោះជំរុំវិស្សមកាល ឆ្នាំ ២០១៣។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី​ 
Nguyen Thien Nhan បាន​សង្កត់ធ្ងន់ថា÷ សិស្សម្នាក់ៗ នៅឯបរទេសជាឯកអគ្គរដ្ឋទូតមួយ
រូប របស់វៀតណាមនៅឯបរទេស។ ដូច្នេះ ប្អូនៗ ត្រូវខំប្រឹងប្រែងសិក្សារ កសាងរូបភាព​មនុស្សវៀតណាមប្រកបដោយភាពស្និទ្ធិស្នាល ឧស្សាព្យាយាម រួមចំណែក​អោយការ
អភិវឌ្ឍន៍ របស់ប្រទេសស្នាក់នៅ ក៏ដូចជា ឆ្ពោះទៅការកសាង​មាតុប្រទេសវៀតណាម
ទៀតផង។ ឧបនាយករដ្ឋមន្ត្រី​Nguyen Thien Nhan បានអោយដឹងថា÷ បក្ស រដ្ឋវៀតណាម  ជានិច្ចកាលយកចិត្តទុក​ដាក់ដល់សហគមន៍ជនវៀតណាមនៅឯបរទេស ដោយកំណត់ថា÷​នេះគឺជាផ្នែក​១ដែលមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិវៀតណាមបានឡើយ៕

ប្រតិកម្មទៅវិញ