ជំនាញភាវូបនីយកម្មនិងកែលម្អគុណភាពផលិតផលទេសចរណ៍

Chia sẻ
(VOVWORLD) -នាថ្ងៃទី២៩សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្សាសាលា ដោយប្រធានបទ៖ “ជំនាញភាវូបនីយកម្មនិងកែលម្អគុណភាពផលិតផលទេសចរណ៍”។
ជំនាញភាវូបនីយកម្មនិងកែលម្អគុណភាពផលិតផលទេសចរណ៍ - ảnh 1ជំនាញភាវូបនីយកម្មនិងកែលម្អគុណភាពផលិតផលទេសចរណ៍ 

នាថ្ងៃទី២៩សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្សាសាលា ដោយប្រធានបទ៖ “ជំនាញភាវូបនីយកម្មនិងកែលម្អគុណភាពផលិតផលទេសចរណ៍”។ នេះគឺជាសកម្មភាពមួយក្នុងការអនុវត្តដំណោះស្រាយ 08 នៃការិយាល័យនយោបាយស្តីពីការអភិវឌ្ឍន៍វិស័យទេសចរណ៍ដើម្បីក្លាយទៅជាវិស័យសេដ្ឋកិច្ចសំខាន់និងដឹកនាំដោយនាយករដ្ឋមន្ត្រីនៅសន្និសីទជាតិស្តីពីការអភិវឌ្ឍទេសចរណ៍។សិក្ខាសាលានេះគឺជាវេទិកាមួយសម្រាប់អ្នកគ្រប់គ្រង អ្នកស្រាវជ្រាវនិងអាជីវករផ្លាស់ប្តូរព័ត៌មាន ពិភាក្សាអំពីដំណោះស្រាយដើម្បីដោះស្រាយបញ្ហាគន្លឹះ ជំនះពុះពារលើភាពអន់ខ្សោយ និងកំណត់ខ្លឹមសារ ដើម្បីជំរុញផ្នែកទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ លោកHuỳnh Vinh Ai អនុរដ្ឋមន្រ្តីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានមានប្រសាសន៍ថា៖

          “ ការអភិវឌ្ឍវិស័យទេសចរណ៍នាពេលអនាគតត្រូវផ្តោតលើលក្ខណះជំនាញ កែលម្អគុណភាពផលិតផលទេសចរណ៍ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ធានាបាននូវការប្រកួតប្រជែងខ្ពស់ បង្កើតការអភិវឌ្ឍយូរអង្វែងនិងការអភិវឌ្ឍន៍។ ត្រូវការលើកកម្ពស់ជំនាញនិងលើកកម្ពស់គុណភាពនៃផលិតផលទេសចរណ៍ ដែលត្រូវការការប្តេជ្ញាចិត្តរបស់ផ្នែកទេសចរណ៍និងស្ថាប័នគ្រប់ជាន់ថ្នាក់ និងសង្គមទាំងមូល៕”

ប្រតិកម្មទៅវិញ