ជំនាញការអន្តរជាតិបង្ហាញដំណោះស្រាយសាងសង់ទីក្រុងហូជីមិញក្លាយទៅជាទីក្រុងឆ្លាត

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី១៣ខែមិថុនាគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញបានរៀបចំសន្និសីទរាយការណ៍អំពីក្របខ័ណ្ឌនៃស្ថាបត្យកម្មនិងបង្ហាញ Demoដំណោះស្រាយសាងសង់ទីក្រុងហូជីមីញក្លាយទៅជាទីក្រុងឆ្លាតសំដៅស្តាប់អ្នកជំនាញក្នុងប្រទេសនិងអន្តរជាតិឧទ្ទេសនាមអំពីដំណោះស្រាយសាងសង់ទីក្រុងឆ្លាតដែលតភ្ជាប់ជាមួយលក្ខណៈពិសេសរបស់ទីក្រុងផងដែរ។
ជំនាញការអន្តរជាតិបង្ហាញដំណោះស្រាយសាងសង់ទីក្រុងហូជីមិញក្លាយទៅជាទីក្រុងឆ្លាត - ảnh 1ជំនាញការអន្តរជាតិបង្ហាញដំណោះស្រាយសាងសង់ទីក្រុងហូជីមិញក្លាយទៅជាទីក្រុងឆ្លាត 

ក្នុងសន្និសីទនេះជំនាញការជិត ៤០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៩ នៅលើពិភពលោកបានឧទ្ទេសនាមអំពីដំណោះស្រាយសាងសង់ទីក្រុងឆ្លាតតាម របៀបវៀតណាមូបនីយកម្ម។លើសពីនេះទៀតអ្នកជំនាញបានបង្ហាញពីដំណោះស្រាយព្រមៗគ្នាក្នុងការអនុវត្តរូប សណ្ឋានទាក់ទងនឹងវិស័យចរាចរណ៍ ដាក់ភ្លើង បំភ្លឺ ការគ្រប់គ្រងទីក្រុង ការអប់រំ សុខាភិបាល ធនធានបរិស្ថាន ទេសចរណ៍ ពលករ -យុទ្ធជនពិកា-សង្គមកិច្ចរួមទាំងរូបសណ្ឋាននៃមជ្ឈមណ្ឌលជួយសង្គោះគ្រាអាសន្ន (EOC)និងប្រព័ន្ធធានាសុវត្ថិភាពបណ្តាញអ៉ីធឺណែតនៅទូទាំងទីក្រុងជាដើម៕

ប្រតិកម្មទៅវិញ